ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​របស់សមាជិក​ព្រឹទ្ធសភា McCain ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅឯបណ្ឌិត​សភា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក


អតីត​រដ្ឋ​លេខាធិការ​ការ​បរទេស ​Henry Kissinger ថ្លែង​នៅ​ក្នុង​ពិធីបុណ្យ​សព​​របស់​សមជិក​ព្រឹទ្ធសភា​លោក John McCain។
អតីត​រដ្ឋ​លេខាធិការ​ការ​បរទេស ​Henry Kissinger ថ្លែង​នៅ​ក្នុង​ពិធីបុណ្យ​សព​​របស់​សមជិក​ព្រឹទ្ធសភា​លោក John McCain។

រយៈ​ពេល​នៃការ​កាន់​ទុក​៥​ថ្ងៃ​សម្រាប់​សព​របស់សមាជិក​ព្រឹទ្ធ​សភា John McCain ​នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅពេល​ដែល​លោក​ត្រូវ​បញ្ចុះ​នៅឯ​បណ្ឌិត​សភា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ដែល​ជា​ទីកន្លែង​ដែល​លោកធ្លាប់​បាន​សិក្សា​នៅ​ក្នុង​ទីក្រុង​ Annapolis រដ្ឋ​ម៉ារីឡែន​នៅជិត​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

សព​របស់​លោកMcCainនឹង​ត្រូវ​បញ្ចុះ​នៅ​ជិត​លោក​ឧត្តមនាវី​ឯកChuck Larson ដែល​ជា​មិត្ត​ភ័ក្រ្តដ៏យូរ​អង្វែង​និង​មិត្ត​រួម​ថ្នាក់​របស់​លោក​នៅ​បណ្ឌិតសភា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ដែល​បាន​ទទួល​មរណៈ​ភាព​កាល​ពី​ឆ្នាំ​២០១៤។

លោក McCainជាអតីត​អ្នក​បើក​យន្ត​ហោះ​ដែល​ជា​អ្នកទោស​សង្គ្រាម​នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម​អស់​រយៈ​ពេល​ជាង​៥ឆ្នាំ​ដែល​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​លើកចុង​ក្រោយ​នៅបណ្ឌិតសភា​កងទ័ព​ជើង​ទឹកកាល​ពី​ខែតុលា ​នៅពេល​ដែល​លោក​បាន​ប្រាប់​សមាគម​និស្សិតថា ​សាលា​បាន​ផ្តល់​ចំណេះដឹង​ដល់​លោក​ដើម្បី​ប្រឈម​នឹង​អ្វី​ដែល​លោក​មិនទាន់​បាន​ប្រឈម។

នៅឯ​ពិធី​បុណ្យ​សព​ជាលក្ខណៈ​ឯកជន​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅវិហារNational Cathedralក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​លោក​បារ៉ាក់ អូបាម៉ា ​អតីត​ប្រធានា​ធិបតី ​បានប្រ ឆាំង​នឹងនយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅពេល​បច្ចុប្បន្ននេះថាជា​«រឿង​កំប៉ិក កំប៉ុក»។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ ​លោក​អូបាម៉ា​មាន​ប្រ​សាសន៍​ថា «វាជា​នយោបាយ​ដែលធ្វើ​ដូចជា​អង់អាច​ក្លាហាន​និងស្វិត​ស្វាញ ក៏ប៉ុន្តែ ​តាមការ​ពិត វាកើត​ចេញ​ពី​ការ​ភ័យ​ខ្លាច។ លោកJohn ​បាន​អំពាវនាវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ប្រសើរ​ជាង​នេះ។ ​លោក​បាន​អំពាវ​នាវ​យើងទាំងអស់​គ្នា​ធ្វើ​ឲ្យ​ប្រសើរ​ជាង​នេះ»។

នៅ​ក្នុង​បសំសកថា​របស់​លោក​សម្រាប់​សហការី​ខាង​គណបក្ស​សាធារណរដ្ឋ ​អតីត​ប្រធានា​ធិបតី George W. Bush ​បាន​មាន​ប្រសាសន៍​ថា «លោក McCain ​ជាមនុស្ស​សុចរិត​ទៀត​ត្រង់ដែល​ជានិច្ច​កាល​ទទួល​ស្គាល់​ថា ​គូ​ប្រឆាំង​របស់​លោកជា​អ្នក​ស្នេ ហា​ជាតិ​និង​មនុស្ស​ជាតិ»៕

XS
SM
MD
LG