ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​បក្ស​​ប្រជាធិបតេយ្យ​បង្កើន​សម្ពាធ​ដល់​លោកត្រាំ និង​​បក្ស​សាធារណរដ្ឋ​ឲ្យ​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែងពីការិយាល័យរបស់លោកតាមកញ្ចក់ទូរទស្សន៍អំពីបញ្ហាអន្តោប្រវេសន៍ និងព្រំដែនអាមេរិកភាគខាងជើង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។ 
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែងពីការិយាល័យរបស់លោកតាមកញ្ចក់ទូរទស្សន៍អំពីបញ្ហាអន្តោប្រវេសន៍ និងព្រំដែនអាមេរិកភាគខាងជើង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។ 

ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រៀម​ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ការ​ផ្តល់​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​នៅ​ព្រំដែន តាមរយៈ​ការ​ថ្លែង​សុន្ទរកថា​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក៏​កំពុង​តែ​ព្យាយាម​ពន្យារពេល​រហូត​ទាល់​តែ​ព្រឹទ្ធសភា​ដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ​បោះឆ្នោត​ទៅ​លើ​ច្បាប់​ថវិកា​មួយ​ដើម្បី​បើក​រដ្ឋាភិបាល​អាមេរិក​ឡើង​វិញ។ ​

ការ​បិទ​រដ្ឋាភិបាល​អាមេរិក​មួយ​ផ្នែក​បាន​ឈាន​ដល់​សប្តាហ៍​ទី​បី​ហើយ ហើយ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​រាប់​សែន​នាក់​មិន​ទៅ​ធ្វើ​ការងារ​របស់​ពួកគេ​នោះ​ទេ។ អ្នកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Minnesota បាន​បង្ហោះ​សារ​ Tweeter កាល​ពី​ថ្ងៃ​អង្គារ​ថា «យើង​មិន​គួរ​បោះឆ្នោត​ទៅ​លើ​អ្វី​មួយ​នៅ​ក្នុង​ព្រឹទ្ធសភា​នោះ​ទេ ប៉ុន្តែ​យើង​គួរ​តែ​បោះឆ្នោត​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល»។ ​

អ្នកស្រី Klobuchar បាន​ចូលរួម​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដទៃទៀត​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​លោក Mitch McConnell ដែល​ជា​មេដឹកនាំ​សំឡេង​ភាគច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Kentucky ឲ្យ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ទៅ​លើ​ច្បាប់​មួយ​ដែល​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យបាន​អនុម័ត​កាល​ពី​សប្តាហ៍​មុន ក្នុង​ការ​ផ្តល់​ថវិកា​ដល់​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​ដែល​បាន​អស់​ថវិកា​ចំណាយ​កាល​ពី​ខែ ធ្នូ កន្លង​ទៅ​នេះ៕

XS
SM
MD
LG