ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​រឹត​បន្តឹង​សន្តិសុខ​ខណ​ដែល​រដូវ​កាល​ឈប់​សម្រាក​មកដល់


កងកម្លាំង​សន្តិសុខ​កំពុង​យាមល្បាត​ ក្បួន​ដង្ហែរ​ពិធី​បុណ្យ​ Thankgiving ​នៅ​ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​២២ វិច្ឆិកា ២០១៧។
កងកម្លាំង​សន្តិសុខ​កំពុង​យាមល្បាត​ ក្បួន​ដង្ហែរ​ពិធី​បុណ្យ​ Thankgiving ​នៅ​ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​២២ វិច្ឆិកា ២០១៧។

ប្រជាពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ទិវាអំណរ​គុណ​ដល់ព្រះអាទិទេពដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Thankgiving នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ដូច​ដែល​ពួក​គេបាន​ធ្វើ​តាម​ប្រពៃណី​ដោយ​បាន​ជួប​ជុំ​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភក្តិនៅ​ជុំវិញ​តុម្ហូបអាហារ មើល​ការ​ដង្ហែរ​ក្បួននិង​ការប្រកួតកីឡា​បាល់ទាត់អាមេរិកាំង​ហើយ​សម្រាប់​មនុស្ស​ច្រើន​នាក់ ពួក​គេក៏​បាន​ចាប់ផ្តើមទិញ​ឥវ៉ាន់​សម្រាប់​ថ្ងៃ​បុណ្យ​ផង​ដែរ។​

ក៏ប៉ុន្តែ​សម្រាប់​ការ​ប្រារព្ធបុណ្យនេះ​នៅ​ឆ្នាំ២០១៧​នេះ​នឹងមាន​កិច្ចការពារ​សន្តិសុខខ្លាំង​ជាង​មុន​ដោយមាន​រួម​បញ្ចូល​ទាំង​ការ​ដង្ហែរ​ក្បួន Thankgiving Day Parade របស់ក្រុមហ៊ុនហាង​លក់ឥវ៉ាន់ Macy's ផង​ដែរ។​

មន្ត្រី​នៃបូរីញូវយ៉ក​ បាន​និយាយ​ថា​កិច្ច​ការពារ​សន្តិសុខ​មាន​រួមបញ្ចូល​ពួក​ប៉ូលិស​បាញ់កាំ​ភ្លើងត្រង់ ការ​ដាក់រថយន្ត​ ដឹក​ខ្សាច់និង​ការប្រើឆ្កែហិត​រក​គ្រាប់បែក។​

ទោះណា​ជា​មន្ទីរ​ប៉ូលិសបូរី​ New York បាន​ពិនិត្យពិច័យថា​គ្មានការ​គំរាម​កំហែង​នាំ​ឱ្យ​ជឿ​បាន​ក៏​ដោយ​ ក៏​ពួក​គេ​បាននិយាយ​ថា​មន្ទីរនេះបាន​ដាក់ពង្រាយ​ប៉ូលិស​រាប់ពាន់​នាក់នៅ​តាម​បណ្តោយ​ផ្លូវ​៤គ.ម.កាត់​សង្កាត់ Manhattan។​ ការ​ដង្ហែរ​ក្បួន​នេះ​ចាប់ផ្តើម​នៅម៉ោង​៩​ព្រឹក​តាមម៉ោង​ភាគខាង​កើត​ស.រ.អា.។

បុណ្យ​អំណរ​គុណ​ព្រះ​អាទិទេព​មាន​ប្រពៃណី​ច្រើន​ដែលនៅ​ក្នុង​ឱកាស​នេះប្រជាពលរដ្ឋអាមេរិកាំង​ច្រើន​នាក់​ធ្វើដំណើរ​ទៅជួប​គ្រួសារនិងមិត្តភក្តិពួក​គេ។ គេរំពឹង​ថា​មនុស្សជិត៤៩លាន​នាក់​ធ្វើដំណើរ​តាមឡាន យន្តហោះនិង​រទេះភ្លើង​នៅ​មុនពិធី​បុណ្យនេះ​គឺ​មានជាង​១លាននាក់​ច្រើនជាង​កាល​ពី​ឆ្នាំ​ទៅ​មិញដែល​នាំ​ឱ្យរយៈពេល​ធ្វើដំណើរ​ក្នុង​បុណ្យ Thankgiving នៅឆ្នាំនេះ​មាន​អ្នកធ្វើដំណើរ​ច្រើនបំផុត​ក្នុង​ពេល​ជិត​មួយទសវត្សរ៍នេះ៕

XS
SM
MD
LG