ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្តេច​​អារ៉ាប់​ប៊ី ​សាអូឌីត​នឹង​មិន​ចូលរួម​សន្និសីទ​កំពូល​សហរដ្ឋ​អាមេរិក​និង​អារ៉ាប់​​ទេ


រូបភាព​​ឯកសារ៖ ព្រះ​មហា​ក្សត្រ​នៃ​ប្រទេស​អារ៉ាប់​ប៊ី ​សាអូឌីត​ Salman bin Abdul-Aziz Al Saud ដែល​កាល​នោះ​ជា​ព្រះ​អង្គម្ចាស់​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១២។
រូបភាព​​ឯកសារ៖ ព្រះ​មហា​ក្សត្រ​នៃ​ប្រទេស​អារ៉ាប់​ប៊ី ​សាអូឌីត​ Salman bin Abdul-Aziz Al Saud ដែល​កាល​នោះ​ជា​ព្រះ​អង្គម្ចាស់​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១២។

លោក​រដ្ឋមន្រ្តី​ការបរទេស​របស់​អារ៉ាប់​ប៊ី ​សាអូឌីត​Adel al-Jubierបាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ព្រះ​មហា​ក្សត្រ Salman ​នៃ​ប្រទេស​អារ៉ាប់​ប៊ី ​សាអូឌីត​នឹង​មិន​ចូលរួម​សន្និសីទ​កំពូល​សហរដ្ឋ​អាមេរិក​និង​អារ៉ាប់​នៅ​សប្តាហ៍​នេះ​ ដែល​រៀប​ចំ​ដោយ​លោក​ប្រធា​នា​ធិបតី​បារ៉ាក់ ​អូបាម៉ា​ទេ ដោយ​លុប​ចោល​ផែនការ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សេតវិមាន​ដែល​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដំបូង​។

សន្និសីទ​កំពូល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ ​ដោយ​មាន​គណៈប្រតិភូ​មក​ពី​ក្រុម​ប្រឹក្សា​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ​ ដែល​មានប្រទេស​៦​ជា​សមាជិក​ មក​

​ទស្សនា​សេតវិមាន ​បន្ទាប់​មកនៅ​ថ្ងៃ​ព្រហស្បត៍​មាន​ការ​ចរចា​នៅ​កន្លែង​ឈប់​សម្រាក​របស់ប្រធានា​ធិបតី​នៅ​ Camp David ផង​ដែរ​។

លោក​ Jubeir បាន​និយាយ​ថា​ ​ព្រះ​មហាក្សត្រ Salman ​នឹង​បញ្ជូន​ព្រះរាជទាយាទ​ Mohammed bin Nayef ​ជំនួស​ព្រះ​អង្គ។​ លោក​បាន​លើក​ឡើង​ថាសន្និសី​ទ​កំពូល​នេះ​ជាន់​គ្នា​ជាមួយ​នឹង​បទ​ឈប់​បាញ់​គ្នា​រយៈ​ពេល​៥​ថ្ងៃ​ហើយ​និង​កិច្ច​ខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​យេមែន​ជា​ប្រទេស​ជិត​ខាង​ ដែល​នៅ​ទី​នោះ​ប្រទេស​អារ៉ាប់​ប៊ី ​សាអូឌីត ​បាន​ដឹកនាំ​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​ប្រយុទ្ធ​នឹង​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល។

​ក្រុមមន្រ្តី​រដ្ឋបាល​របស់​លោក​អូបាម៉ា​បាន​និយាយ​ថា ​ការ​ផ្លាស់​ប្តូរ​នោះ​មិនមែន​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​សំខាន់​ណាមួយ​ទេ។

​ដោយ​ព្រះ​មហាក្សត្រ Salman អវត្តមាន​នៅ​សន្និសីទ​កំពូល​នោះ ​មាន​តែ​មេដឹកនាំ​នៃ​ប្រទេស​កាតា ​គុយ​វ៉ែត ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​។ Emir Sabah Ahmad al-Sabah នៃ​ប្រទេស​គុយវ៉ែត​បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អាទិត្យ​ហើយ Emir Sheikh Tamimbin Hamad al Thani នៃប្រទេស​កាតា ​កំណត់​ពេល​ចាក​ចេញ​ពី​ប្រទេ​សកាតា​នៅ​ថ្ងៃ​ច័ន្ទ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG