ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ស ខេង ធ្វើ​អន្តរាគមន៍​រឿង​កំណើន​ឧក្រិដ្ឋកម្ម​«សាហាវ​បំផុត»​ពាក់​ព័ន្ធ​ពលរដ្ឋ​ចិន


រូបឯកសារ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ដាក់​ចេញ​ផែន​ការ​កម្ចាត់​បទ​ល្មើស​ទាក់​ទង​នឹង​ពល​រដ្ឋ​ចិននៅ​ខេត្ត​ព្រះសីហនុ«ឱ្យ​អស់​ជា​មូលដ្ឋាន»​មុន​ការ​បោះ​ឆ្នោត​ឃុំដើម​ខែ​មិថុនា​ខាងមុខ។

ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ក្នុង​សន្និបាត​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​អំពី​របាយ​ការណ៍​អំពី​ឧក្រិដ្ឋកម្ម​ចាប់​ជំរិត ជួញ​ដូរ​ ​បង្ខាំង ធ្វើ​ទារុណកម្មមនុស្ស​ឱ្យ​ធ្វើ​ការ​ ករណី​ឃាតកម្ម និង​បទល្មើស​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​ពលរដ្ឋ​ចិន​លើ​ខេត្ត​ព្រះសីហនុ។

«ខ្ញុំ​ថា​មុន​បោះឆ្នោត​នេះ​យើង​ខិត​ខំ​ធ្វើ​ម្ដេច​មុន​បោះ​ឆ្នោត​នេះ​ក្រុម​ប្រឹក្សា​ឃុំ​ហ្នឹង​បញ្ចប់​រឿង​ហ្នឹង បញ្ចប់​ឱ្យ​បាន​ជា​មូល​ដ្ឋាន​ វា​មិន​បាន​១០០%​ទេ ប៉ុន្តែ​បញ្ចប់​ឱ្យ​បាន​ជា​មូល​ដ្ឋាន​បាន​ន័យ​ថា​ភាគ​ច្រើន​បំផុត​កុំ​ឱ្យ​មាន​ករណី​ទៀត ព្រោះ​យើង​មើល​ទៅ​សាហាវ​ណាស់ [ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុ ជួន] ណារិន្ទ បញ្ជូន​ទៅ​ម្ដងៗ ​ខ្ញុំ​មិន​ចង់​មើល​ទេ​ពេល​ខ្លះ​ប៉ុន្តែ​វា​ចៀស​មិន​ផុត​ត្រូវ​តែ​មើល​ រូប​ភាព​ហ្នឹង​វា​សាហាវ​ពេក​ សាហាវ​ទាល់​តែ​មែន​ទែន​ហ្មង» ។

លោក ស ខេង ​ថា​បើ​មិន​ចាត់​ការ​នោះ​ទេ​នឹង​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​និង​កិត្យា​នុភាព​ផ្នែក​វិនិយោគ​និង​ពាណិជ្ជកម្ម​របស់​កម្ពុជា៕

XS
SM
MD
LG