ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Sanders នឹង​ជួប​ជាមួយ​នឹង​លោកស្រី Clinton បន្ទាប់​ពី​ការ​បោះឆ្នោត​បឋម​​របស់​គណបក្ស​នៅ​ថ្ងៃអង្គារ​


លោក Bernie Sanders នឹង​ជួប​ជាមួយ​លោកស្រី​​ Hillary Clinton បន្ទាប់​ពី​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​នៅ​ថ្ងៃអង្គារ​ នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​ ដើម្បីពិភាក្សា​គ្នា​អំពី​របៀបវារៈ​នយោបាយ​របស់​លោក និង​លោកស្រី​ នៅ​មុន​ពេល​លោកនឹង​សម្រេច​ចិត្ត​ថាតើ​នឹង​បញ្ឈប់​ការ​ប្រកួត​ប្រជែង​ឬ​បែប​ណា។
លោក Bernie Sanders នឹង​ជួប​ជាមួយ​លោកស្រី​​ Hillary Clinton បន្ទាប់​ពី​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​នៅ​ថ្ងៃអង្គារ​ នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​ ដើម្បីពិភាក្សា​គ្នា​អំពី​របៀបវារៈ​នយោបាយ​របស់​លោក និង​លោកស្រី​ នៅ​មុន​ពេល​លោកនឹង​សម្រេច​ចិត្ត​ថាតើ​នឹង​បញ្ឈប់​ការ​ប្រកួត​ប្រជែង​ឬ​បែប​ណា។

លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស.រ.អា​ប្រចាំ​រដ្ឋ​ Vermont ដែល​បាន​ប្រកួត​ប្រជែង​ច្រើន​ខែ​មក​ហើយ​ ជាមួយ​លោកស្រី Hillary Clinton ដែល​ត្រូវ​បាន​សន្មត​ថា​ ជា​អ្នកទទួល​ការ​តែង​តាំង​ ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​ បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​ជួប​ជាមួយ​លោកស្រី​ បន្ទាប់​ពី​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​នៅ​ថ្ងៃអង្គារ​ នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​ ដើម្បីពិភាក្សា​គ្នា​អំពី​របៀបវារៈ​នយោបាយ​របស់​លោក និង​លោកស្រី​ នៅ​មុន​ពេល​លោកនឹង​សម្រេច​ចិត្ត​ថាតើ​នឹង​បញ្ឈប់​ការ​ប្រកួត​ប្រជែង​ឬ​បែប​ណា។

កាល​ពី​សប្តាហ៍​មុន​ លោក Sanders បាន​បង្ហាញ​សញ្ញា​ថា ​ការឃោសនា​បោះឆ្នោត​របស់​លោក​ជិត​ចប់​ហើយ ក៏​ប៉ុន្តែ​លោក​បាន​ប្រកែក​មិន​ព្រម​បញ្ឈប់​ការ​ប្រកួត​ប្រជែង​នេះ​ទេ ​រហូត​បន្ទាប់​ពីក្រុម​អ្នកបោះឆ្នោត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​មាន​សមាជិក​គណបក្សប្រជាធិបតេយ្យ​ច្រើន​នាក់ មាន​ឱកាស​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ ដែល​ជា​ការ​បោះឆ្នោត​ចុង​ក្រោយ​បង្អស់របស់​គណបក្ស​នេះ​នៅក្នុង​ការ​ប្រកួត​ប្រជែង​តាម​រដ្ឋនីមួយៗ ដើម្បី​តែងតាំង​បេក្ខជន​ប្រធានាធិបតី​របស់គណបក្ស ដែល​បាន​ចាប់​ផ្តើមធ្វើ​កាល​ពី​ខែ​កុម្ភៈ។

កាលពី​សប្តាហ៍​មុនលោកស្រី​ Clinton ដែលជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​មាន​ការគាំទ្រ​ពី​ចំនួនប្រតិភូ​គ្រប់គ្រាន់នៅ​ក្នុង​មហា​សន្និបាត​គណបក្ស​ក្នុង​ខែ​កក្កដា​ ដើម្បី​ក្លាយ​ទៅ​ជា​ស្ត្រី​ទី​មួយ ដែល​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ធំ​មួយ​របស់​ប្រទេស​អាមេរិក។ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ប្រញាប់ប្រញាល់​គាំទ្រ​លោកស្រី ​ក៏​ប៉ុន្តែ​លោកស្រី​ Clinton ប្រឈមមុខ​នឹង​ការ​ធ្វើ​ឲ្យ​មាន​ការគាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​លោក Sanders នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​វិច្ឆិកា ជា​ពិសេស​ពី​ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ដែល​ទ្រទ្រង់​បេក្ខភាព​លោក​យ៉ាង​ខ្លាំង។

លោក​ Sanders បានមាន​ប្រសាសន៍​ប្រាប់កម្មវិធី Meet the Press នៃ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង NBC ថា​ ការ​យក​ជ័យជំម្នះ​លើ​លោក Donald Trump មហាសេដ្ឋី​មាន​ប្រាក់​រាប់ពាន់លានដុល្លារ​ ដែលបានត្រូវសន្មត​ថា​ ជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​សាធារណរដ្ឋ​ជា​អាទិភាព​ទីមួយ​របស់លោក។

ក៏​ប៉ុន្តែ​លោក​បាននិយាយ​ថា​ លោក​ចង់​ធ្វើ​ឲ្យប្រាកដ​ប្រជា​ថា​ លោកស្រី​ Clinton គាំទ្រ​អាទិភាព​របស់លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ពួក​មេកន្ទ្រាញ​ហិរញ្ញវត្ថុ​នៅ​ Wall Street និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​មិន​ស្មើ​គ្នា​ខាង​ប្រាក់​ចំណូល​នៅ​ក្នុង​ស.រ.អា នៅ​មុនពេល​លោកសម្រេច​ចិត្តអំពីទំហំ​នៃការ​គាំទ្រ​របស់លោក​ដល់បេក្ខភាព​ប្រធានាធិបតី​របស់លោកស្រី៕

XS
SM
MD
LG