ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកអូបាម៉ា​គាំទ្រ​លោកស្រី​គ្លីនតុន​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក


លោក​ប្រធានាធិបតី​អាមេរិក Barack Obama បាន​​គាំទ្រ​លោកស្រី​គ្លីនតុន​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។
លោក​ប្រធានាធិបតី​អាមេរិក Barack Obama បាន​​គាំទ្រ​លោកស្រី​គ្លីនតុន​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។

លោក​ប្រធានាធិបតី​អាមេរិក Barack Obama បាន​គាំទ្រ​លោកស្រី Hillary Clinton ក្នុង​រយៈពេល​២​ថ្ងៃ​ បន្ទាប់​ពី​អតីត​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​រូប​នេះ​បាន​ក្លាយ​ទៅ​ជា​បេក្ខជនដែល​គេ​សន្មត់​ថា​ នឹង​ទទួល​បាន​ការតែងតាំង​ដើម្បី​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ​

«ខ្ញុំ​ដឹង​ថា​ការងារ​នេះ​អាច​លំបាក​ដល់​កម្រិត​ណា ហេតុ​ដូច្នេះ​ហើយ​ ខ្ញុំ​ប្រាកដ​ថា លោកស្រី Hillary នឹង​បំពេញ​ការងារ​នេះ​បាន​ល្អ​យ៉ាង​ខ្លាំង»។ នេះ​ជា​សម្តី​របស់​លោក Obama ដែល​បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ ​ដែល​បាន​ចេញ​ផ្សាយ​លើ​គេហទំព័រ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី Clinton។ ​

លោក Obama បាន​សម្តែង​ការ​គាំទ្រ​លោកស្រី Clinton បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​នឹង​គូ​ប្រជែង​របស់​លោកស្រី​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont។ លោក Sanders បាន​បង្ហាញ​សញ្ញា បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ក្នុង​សេតវិមាន​ថា លោក​នឹង​បន្ត​ប្រជែង​ដើម្បី​ទទួល​បាន​ការតែងតាំង​ពី​គណបក្ស យ៉ាង​ហោច​ណាស់​រហូត​ដល់​ការបោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋធានី Washington នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក Sanders ក៏​បាន​និយាយ​ថា លោក​នឹង​ជួប​ជាមួយ​នឹង​លោកស្រី Clinton ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ហើយ​លោក​បាន​សន្យា​ថា នឹង​សហការ​ដើម្បី​យក​ឈ្នះ​លើ​លោក Donald Trump ដែល​ជា​បេក្ខជន​ដែល​គេ​សន្មត់​ថា​ នឹង​ទទួល​បាន​ការតែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការបោះឆ្នោតជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG