ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Sanders ទទួល​បាន​ជ័យជម្នះ​ដ៏​ភ្ញាក់ផ្អើល​ក្នុង​ការបោះឆ្នោត​បឋម​នៅ​រដ្ឋ Michigan ​


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណៈរដ្ឋលោក​ Bernie Sanders បាន​មក​ថ្លែង​ទៅ​ដល់​អ្នក​គាំទ្រ​កាល​ពី ថ្ងៃទី​០៨ មិនា​ ២០១៦។ REUTERS/Carlo Allegri - RTS9WZZ
បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណៈរដ្ឋលោក​ Bernie Sanders បាន​មក​ថ្លែង​ទៅ​ដល់​អ្នក​គាំទ្រ​កាល​ពី ថ្ងៃទី​០៨ មិនា​ ២០១៦។ REUTERS/Carlo Allegri - RTS9WZZ

សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Vermont លោក Bernie Sanders ទទួល​បាន​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅក្នុង​ការបោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​រដ្ឋ Michigan ប៉ែក​ខាង​ជើង​សហរដ្ឋ​អាមេរិក។ ចំណែក​ឯ​លោក Donald Trump ​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ​ចំនួន​បី​ទៀត​គឺ​រដ្ឋ Michigan រដ្ឋ Mississippi និង​រដ្ឋ Hawaii។

​ការ​ស្ទង់​មតិ​ជាច្រើន​បាន​បង្ហាញ​ថា​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​គឺ​លោកស្រី Hillary Clinton នឹង​ឈ្នះ​នៅ​រដ្ឋMichigan ប៉ុន្តែ លោក Sanders ទទួល​បាន​សំឡេង​ឆ្នោត​៥០​ភាគរយ។

យ៉ាង​ណាក៏​ដោយ លោកស្រី Clinton បាន​ឈ្នះ​យ៉ាង​ស្រួល​នៅក្នុង​ការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​មួយ​ទៀត គឺ​រដ្ឋ Mississippi ប៉ែក​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

លោក Sanders បាន​ថ្លែង​ថា​ជ័យ​ជម្នះ​របស់​លោក​នៅ​រដ្ឋ Michigan មាន​ន័យ​ថា «បដិវត្តន៍​នយោបាយ» របស់​លោក​មាន​កម្លាំង​ខ្លាំង​នៅទូទាំង​ប្រទស ហើយ​លោក​ជឿ​ថា​ទី​កន្លែង​ដែល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​មាន​កម្លាំង​ខ្លាំង​បំផុត​នោះ គឺ​ជា​កន្លែង​ដែល​មិន​ទាន់​បោះឆ្នោត​នៅឡើយ៕

XS
SM
MD
LG