ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្នង​មត៌ក​ក្រុមហ៊ុន Samsung ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ


តុលាការ​ក្នុង​ក្រុង​សេអ៊ូល​បាន​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ លើ​លោក Lee Jae-yong។
តុលាការ​ក្នុង​ក្រុង​សេអ៊ូល​បាន​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ លើ​លោក Lee Jae-yong។

អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ខ្លួន​ប្រធាន​ក្រុមហ៊ុន Samsung នៅ​ក្នុង​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​តួនាទី​របស់​លោក ក្នុង​រឿង​អាស្រូវ​ពុករលួយ​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការបោះឆ្នោត​ទម្លាក់​លោកស្រី​ប្រធានាធិបតី Park Geun-hye។

អ្នក​ជំនួញ​ជា​មហាសេដ្ឋី លោក Lee Jae-yong ឬ​ដែល​គេ​ស្គាល់​នៅ​បស្ចឹម​ប្រទេស​ថា Jay Y. Lee ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

អ្នកស្នង​មត៌ក​ក្រុមហ៊ុន Samsung រូប​នេះ ត្រូវ​បាន​សង្ស័យ​ថា​បាន​ផ្តល់​ប្រាក់​ចំនួន​៣៥​លាន​ដុល្លារ​ទៅ​ឲ្យ​លោកស្រី Choi Soon-sill ដែល​ជា​មិត្ត​ភក្តិ​ដ៏​មាន​ឥទ្ធិពល​របស់​លោកស្រី Park ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការជួយ​ពី​ប្រធានាធិបតី ក្នុង​ការ​ធានា​ដល់​ការអនុម័ត​ទៅ​លើ​មូលនិធិ​ប្រាក់​ចូល​និវត្តន៍​មួយ​របស់​រដ្ឋ​សម្រាប់​ការរួម​បញ្ចូល​សាខា​ក្រុមហ៊ុន​ពីរ​របស់ Samsung កាល​ពី​ឆ្នាំ​២០១៥។ ការផ្តល់​ប្រាក់​នេះ​បាន​កើតឡើង​ក្នុង​ទម្រង់​ជា​ការ​បរិច្ចាគ​ដើម្បី​ឧបត្ថម្ភ​ដល់​ហ្វឹកហ្វឺន​ជិះ​សេះ​របស់​នាង Chung Yoo-ra ដែល​ជា​កូនស្រី​របស់​លោកស្រី Choi និង​ឧបត្ថម្ភ​ដល់​មូលនិធិ​ពីរ​ដែល​មិន​មាន​លក្ខណៈ​ពិតប្រាកដ​ដែល​គ្រប់គ្រង​ដោយ​លោកស្រី Choi។

កាល​ពី​ខែ​ធ្នូ សភា​ជាតិ​កូរ៉េខាងត្បូង​បាន​បោះឆ្នោត​សំឡេង​ភាគច្រើន​ដើម្បី​ទម្លាក់​លោកស្រី Park ដោយ​ផ្អែក​ទៅ​លើ​ការ​ចោទ​ប្រកាន់​ថា រំលោភ​អំណាច សូកប៉ាន់ និង​ការ​មិន​គោរព​សេរីភាព​សារព័ត៌មាន ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​តាមរយៈ​ការ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​ទឹកប្រាក់​រាប់​លាន​ដុល្លារ។ ​

លោកស្រី Park បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នោះ។ លោកស្រី​ត្រូវ​បាន​គេ​ព្យួរ​ពី​តំណែង ប៉ុន្តែ​លោកស្រី​នៅ​តែ​បន្ត​រស់​នៅ​ក្នុង​វិមាន​ពណ៌​ខៀវ​របស់​ប្រធានាធិបតី​ដដែល។ តុលាការ​ធម្មនុញ្ញ​កំពុង​តែ​ពិនិត្យ​មើល​លើ​សេចក្តីសម្រេច​ក្នុង​ការ​ទម្លាក់​លោកស្រី Park ចេញ​ពី​តំណែង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG