ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនធំជាងគេបង្អស់នៃប្រទេសកូរ៉េខាងត្បូង និយាយថា ការស៊ើបអង្កេតផ្ទៃក្នុងមួយបានបង្ហាញឲ្យឃើញថា ថ្មទូរស័ព្ទជាមូលហេតុនាំឲ្យឆេះទូរស័ព្ទ Galaxy Note 7 កាលពីឆ្នាំមុន ដែលនាំឲ្យក្រុមហ៊ុនខាតបង់ប្រាក់យ៉ាងច្រើន និងខូចកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។
លោក Koh Dong-jin ប្រធានផ្នែកទូរស័ព្ទចល័តនៃក្រុមហ៊ុន Samsung បានឱនក្បាលខណៈដែលលោកសូមទោសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ នៅក្នុងទីក្រុងសេអ៊ូល។ លោកថ្លែងថាចាប់ពីពេលនេះតទៅ អាទិភាពរបស់យើងគឺគុណភាពនិងសុវត្តិភាពរបស់អតិថិជន។
ក្រុមហ៊ុន Samsung ត្រូវបានបង្ខំឲ្យឈប់លក់ទូរស័ព្ទនោះបន្ទាប់ពីទូរស័ព្ទដែលធ្វើថ្មីមកជំនួសនោះ នៅតែឆេះ។
ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថានឹងចេញលក់ទូរស័ព្ទថ្មីមួយទៀតនៅពេលឆាប់ៗខាងមុខនេះ៕