ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​សម រង្ស៊ី ​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​បន្ថែម​ថា​នឹង​វិល​ទៅ​កម្ពុជា​នៅថ្ងៃ​ទី៩ ​វិច្ឆិកា


រូបភាព​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបភាព​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

ថ្លែង​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាលពី​ម្សិលមិញ​ មេដឹកនាំ​មួយរូប​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ហើយ​កំពុង​និរទេស​ខ្លួន​គឺ​លោក​សម រង្ស៊ី ​បាន​បញ្ជាក់​ជាថ្មី​ដោយ​ផ្ទាល់​មាត់​ថា​លោក​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ដូច​ការ​កំណត់​និង​សម្រេច​របស់​គណៈ អចិន្ត្រៃយ៍​គណបក្ស​លោក​គឺ​យក​ថ្ងៃ៩ ​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ជា​ថ្ងៃ​ដែល​លោក​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​អ្វីមួយ​ដែល​លោក​បាន​អះអាង​ថា​ នឹង​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា ​ការពារ​កុំ ឲ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​និង​ GSP ​បាត់បង់ ​ហើយ​នឹង​ជួយ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដោយ​ផ្ទាល់​ពីក្នុង​ប្រទេស​វិញ។

លោក​បាន​និយាយ​ថា៖​

«ហើយ​សុំហែក​ទ្រូង​ជម្រាប​ជូន​បងប្អូន​ចុះ ​ម្សិលមិញ​នេះ​គឺខ្ញុំ​បាន​ធ្វើ​សេចក្តី​សម្រេច​មួយ ​សំខាន់​ជាង គេបំផុត​ក្នុងជីវិត​របស់​ខ្ញុំថា​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​យើង​វិញ​ទៅជួយ​ប្រជារាស្ត្រ​ខ្មែរ​ឲ្យ​ទាល់ តែ​បាន‍»។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​និរទេស​ខ្លួន​អស់​រយៈពេល​៤ឆ្នាំ​ហើយៗ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​តុលាការ​ជាច្រើន​ទល់​ជាមួយ​នឹង​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​ ដែល​ពាក់ព័ន្ធ​នឹង​បទ​ចោទរឿង​ព្រហ្មទណ្ឌ​ដែល​អាជ្ញាធរ​តាម​ចាប់​ខ្លួន ​តែ​មេដឹកនាំ​ក្រុម​ជំទាស់​វិញ​បាន​ចាត់​ទុក​ថា​បទចោទ​ទាំងនោះ​ជា​រឿង​នយោបាយ​និង​ប៉ុនប៉ង​បំបិទ​សំឡេង​ក្រុម​ជំទាស់។

លោក​ សម រង្ស៊ី ​នឹងបន្ត​ដំណើរ​របស់​លោក​ ទៅកាន់​ប្រទេស​អូស្ត្រាលី ​និង​ប្រទេស​នូវែលសេឡង់​ទៀត​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី២៦​ខែ​សីហា ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​នយោបាយ​និង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ពិភាក្សា​បញ្ហា​ស្ថានការណ៍​នយោបាយ​កម្ពុជា​ចុង​ក្រោយ​ ជាពិសេស​ការវិល​ត្រឡប់ ទៅ​កាន់​ប្រទេស​កម្ពុជា​របស់​លោក​នៅថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា​ដែល​ជាថ្ងៃ​ខួប​លើក​ទី៦៦ ​នៃទិវា​ឯករាជ្យ​ជាតិ កម្ពុជា​ ដែល​សម្តេច​ឪ​ ព្រះ​បរមរតន​កោដ ព្រះបាទ​សម្តេច​ព្រះនរោត្តម ​សីហនុ ​បាន​ដណ្តើម​ពី ប្រទេស​បារាំង​កាល​ពីឆ្នាំ​១៩៥៣ ​ហើយ​ពលរដ្ឋ​កម្ពុជា​គ្រប់គ្នា​បាន​ចងចាំ​ពី​ស្នា​ព្រហស្ថនៃ​ឯករាជ្យ​ដែល​កើត​ឡើង​ដោយ​សារ ​ឯកភាព​ជាតិ ​សាមគ្គីជាតិ ​ការ​បង្រួប​ប្រង្រួម​ជាតិ​ជា​ប្រវត្តិសាស្ត្រ​នេះ៕

XS
SM
MD
LG