ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​បក្ស​ប្រឆាំង​ស្នើ​​​ឲ្យ​ដោះលែង​​សមាជិក​បក្ស​និង​សកម្មជន​ដីធ្លី


លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​ ដោយ​មាន​វត្តមាន​លោក ស ខេង​ នៅ​ពី​ក្រោយ​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។
លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​ ដោយ​មាន​វត្តមាន​លោក ស ខេង​ នៅ​ពី​ក្រោយ​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។

មេដឹក​នាំគណបក្សសង្គ្រោះ​ជាតិ គឺលោក​សម រង្ស៊ី​ បានស្នើដល់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ខាងគណបក្ស​ប្រជាជនកម្ពុជាឲ្យបន្ធូរបន្ថយភាព​តានតឹងនយោបាយនិងបញ្ចប់និតិវិធីតាមផ្លូវតុលាការ​ ​ដើម្បីបើកផ្លូវឲ្យ​មានការដោះ​លែងសកម្មជនគណបក្ស សកម្មជនដីធ្លីនៅតំបន់បឹង​កក់និងព្រះសង្ឃដែលកំពុងជាប់ឃុំ​ឃាំងក្នុងពន្ធនាគារព្រៃ​ស។

នៅ​ក្រោយ​ជំនួបមួយ​រវាងលោក សម រង្ស៊ី និង លោក ស ខេង នៅឯ​មន្ទីររដ្ឋសភាកាល​ពី​ថ្ងៃ​ព្រហស្បតិ៏​ ​លោក សម រង្ស៊ី បាន​បញ្ជាក់​ប្រាប់​អ្នកកាសែតថា ជំនួបនេះបាននិយាយយ៉ាងច្រើនអំពីរឿងបរិយាកាសនៃការចាប់ខ្លួនសកម្មជនគណបក្ស និងសកម្មជនដីធ្លីដែលកំពុងជាប់​ឃុំ​ឃាំង។​ ​លោក​បានបញ្ជាក់ថាយើងចង់ឲ្យមានការ​បន្ធូរបន្ថយភាពតានតឹងនិង​ការដោះលែង​ពួក​គេឲ្យ​មានសេរីភាព​ឡើងវិញ។

លោកនិយាយថា៖ ​«គឺយើងបានលើកករណីលោក មាជ សុវណ្ណារ៉ា និង​សកម្មជនគណបក្សសង្គ្រោះ​ជាតិមួយចំនួនទៀតដែលត្រូវគេចាប់យកទៅ​ឃុំឃាំង។ ​លើកករណីព្រះសង្ឃ លើកករណីនៃសមាជិកសហគមន៍បឹង​កក់ រឿង​ដី​ធ្លី។​ អញ្ចឹងយើងចង់ឲ្យ​មាន​ការ​បន្ធូរបន្ថយភាពតាន​តឹង យើងចង់ឃើញការដោះ​លែងទាំង​អស់ បញ្ចប់និតិវិធីតុលាការទាំង​អស់ចំពោះប្រជាពលរដ្ឋដែល​កំពុងប្រឈមមុខជា​មួយនិងតុលាការ»។

យ៉ាងតិចមានសកម្មជនគណបក្ស​ ព្រះសង្ឃ និង​សកម្មជនដីធ្លីនៅតំបន់​បឹងកក់ ​ចំនួន១៩​នាក់ដែល​ត្រូវបានអាជ្ញាធររដ្ឋាភិបាលរបស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ចាប់​ដាក់មន្ទីរឃុំ​ឃាំងក្នុងបទចោទប្រកាន់ផ្សេងៗគ្នា។

លោក មាជ សុវណ្ណារ៉ា ដែល​មាន​បេក្ខភាពជា​តំណារាស្ត្រលំដាប់ទី​៣នៃគណបក្ស​សង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យ​ ​ត្រូវបានចោទប្រកាន់ពីបទ​ «ដឹក​នាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ​ ​និងផ្តើម​គំនិត​ក្នុងអំពើហិង្សាដោយចេតនា​ ​ដោយមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តនៅទីលានប្រជា​ធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា។

ចំណែកសកម្មជនបឹងកក់ដែលរូមមានលោក ស្រី​ ទេព​ វន្នី ម្ខាស់ពានរង្វាន់​ ​Vital Voices​ ​របស់លោក​ស្រីអតិត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសសហរដ្ឋអាមេរិក​ ហ៊ីលឡារី​ គ្លីនតុន (Hillary Clinton) ជាមួយនិងសកម្មជនបឹងកក់ចំនួន១០នាក់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោស​ឲ្យជាប់ពន្ធនាគារ​ ​ក្នុងម្នាក់ៗចំនួនមួយឆ្នាំតាមច្បាប់ចរាចរណ៍ផ្លូវ​គោក។​ ​បន្ទាប់ពីតុលាការបានរក​ឃើញថាពួក​គេបានបិទផ្លូវសារធារណៈបង្កឲ្យ​រាំង​ស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​។

ចំណែកឯព្រះ​សង្ឃប្រមាណ​ ​៣អង្គ​ ​ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារក្រោមបទចោទប្រកាន់​ ​«ប្រឆាំងអ្នករាជ​ការសារធារណៈ និងចូល​រួមសមាគមនៃជនទុច្ចរិត»។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនបាន​ធ្វើអត្ថាធិប្បាយឲ្យបានពិស្តាទេ​ ​ដោយលោក​គ្រាន់​តែ​បានបញ្ជាក់យ៉ាងខ្លី​ថា​ ​រឿងនេះជាការសំរេចរបស់តុលាការ។ លោកនិយាយថា៖ ​«តុលាការជាសិទ្ធិ របស់តុលាការ»។​

លោក សម រង្ស៊ី មេដឹក​នាំគណបក្សប្រឆាំងបានបញ្ជាក់ថា ទាំងសកម្មជន​គណបក្ស សកម្មជនដីធ្លី ព្រម​ទាំងព្រះ​សង្ឃមិនសមនិងត្រូវបានចាប់ដាក់ពន្ធនាគារទេ​ ​គឺត្រូវតែមានការដោះ​លែង។

ការ​ចាប់​ខ្លួនសកម្មជនគណបក្ស សកម្មជនដីធ្លី ព្រមទាំងព្រះ​សង្ឃ​ដោយអាជ្ញាធរ​រដ្ឋាភិបាល​បានធ្វើឡើង​ ​ក្រោយពីគណបក្សសង្គ្រោះជាតិបានស្បថចូលកាន់មុខតំណែងជាសមាជិកសភាតំណាង​
រាស្ត្រដើម្បីបំពេញភាពស្របច្បាប់របស់រដ្ឋាភិបាលអាណត្តិទី​៥នេះ។

លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ អ្នកវិភាគឯករាជ្យធ្លាប់មានប្រសាសន៍ប្រាប់វីអូអេថា​ គណបក្សសង្គ្រោះ​ជាតិលែងមានអ្វីជាថ្នូរជាមួយ​គណបក្សប្រជាជនដើម្បីដោះ​លែងសកម្មជនទាំង​នោះទៀត​ហើយ ទើប​បាន​ជា​តុលាការមិន​ដោះ​លែង​ពួកគេឲ្យមានសេរីភាពឡើងវិញ​ទេ៕

XS
SM
MD
LG