ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពីការ​សាក​ល្បង​កាំជ្រួចមីស៊ីល ​កូរ៉េខាង​ត្បូង​ជំរុញ​ឲ្យ​កូរ៉េខាង​ជើង​ឈប់បន្ថែម​ភាព​តានតឹង


បុរស​ម្នាក់​មើល​ទូរទស្សន៍​ដែល​ផ្សាយ​ពី​ការ​បាញ់​កាំជ្រួចមីស៊ីល​វង់ខ្លី​របស់កូរ៉េ​ខាងជើងក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុនកាលពី​ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩។
បុរស​ម្នាក់​មើល​ទូរទស្សន៍​ដែល​ផ្សាយ​ពី​ការ​បាញ់​កាំជ្រួចមីស៊ីល​វង់ខ្លី​របស់កូរ៉េ​ខាងជើងក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុនកាលពី​ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩។

ប្រទេស​កូរ៉េខាង​ត្បូង ​បាន​អំពាវនាវ​ដល់​កូរ៉េខាង​ជើង​ឲ្យ​បញ្ឈប់បង្កើន​ការតាន​តឹង​ខាង​យោធា ​បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​បាញ់​គ្រាប់ចូល​ក្នុង​សមុទ្រ​នៅ​ទល់​មុខផ្ទៃ​ទឹកឆ្នេរ​ខាង​កើត​របស់​កូរ៉េ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ អ្នក​នាំពាក្យ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង បាន​និយាយ​ថា ​ការ​សាក​ល្បង​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ខាង​យោ​ធា​ខែ​កញ្ញា ​ដែល​កូរ៉េខាង​ត្បូង​បាន​ចុះ​ហត្ថលេខា​ជាមួយ​កូរ៉េខាង​ជើង។ រដ្ឋាភិបាល​ក្រុង​សេអ៊ូល និយាយ​ថា ខ្លួន​រំពឹង​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​បន្ត​ការ​ចរចា​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាមលទ្ធភាព​ដែល​អាច​ធ្វើ​បាន។​

នាយអគ្គ​សេ​នា​ធិការកូរ៉េខាង​ត្បូង និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា កូរ៉េ​ខាង​ជើង ​បាន​បាញ់គ្រាប់​ចេញ​ពី​ទីក្រុង Wonsan ភាគ​ខាង​កើត​ចូល​ក្នុង​សមុទ្រទល់​មុខ​ឆ្នេរ​ សមុទ្រ​កូរ៉េភាគ​ខាង​កើត​បន្ទាប់​ពី​ម៉ោង​៩​ព្រឹក។ ​

ការបង្ក​ហេតុ​នៅ​ពេល​ថ្មី​ៗ​បំផុត​នេះ​របស់​កូរ៉េខាង​ជើងកើត​មាន​ឡើង​បន្ទាប់​ពី​ការ​បរា ជ័យ​នៃ​ការ​ចរចា​អាវុធ​នុយក្លែអ៊ែ​រជាមួយ​សហរដ្ឋ​អាមេរិក។

កាល​ពី​ដំបូង ​ពួក​មន្រ្តី​កូរ៉េខាង​ត្បូង ​បាន​ពណ៌នាអាវុធ​ដែល​បាញ់​នោះ​ថាជា​កាំ​ជ្រួច​មី ស៊ីល។​ មិន​មាន​សេចក្តី​លម្អិត​អំពី​អាវុធ​នោះ​ភ្លាម​ៗ​ទេ ​ក៏ប៉ុន្តែ ​ការ​សាក​ល្បង​កាំជ្រួច​មី​ស៊ីល​វង់​ប្រតិបត្តិការ​ខ្លី នឹង​មិន​រំលោភ​ការ​ដាក់​ទណ្ឌកម្ម​របស់អន្តរ​ជាតិ​លើ​កម្មវិធី​កាំ ជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង​ទេ។

កូរ៉េខាង​ជើង​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​អំពីការ​សាក​ល្បង​នោះ​ទេ។

ចាប់តាំង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ២០១៧មក មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ​ជុងអ៊ុន បានធ្វើ​ការរឹត ត្បិត​លើ​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​នេះ៕

XS
SM
MD
LG