ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​រុស្ស៊ី​មាន​សុវត្ថិភាព ក្រោយ​ពី​នាវា​បុក​គ្នា​ក្បែរ​សមុទ្រ​ខ្មៅ​របស់​តួកគី


នាយក​រដ្ឋ​មន្ត្រី​តួកគី លោក Binali Yildirim ថ្លែង​ទៅ​កាន់​សមាជិក​សភា​នៅ​វិមាន​តួកគី ក្នុង​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
នាយក​រដ្ឋ​មន្ត្រី​តួកគី លោក Binali Yildirim ថ្លែង​ទៅ​កាន់​សមាជិក​សភា​នៅ​វិមាន​តួកគី ក្នុង​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

បុគ្គលិក​រុស្ស៊ី​៧៨​នាក់​នៅ​លើ​នាវា​យោធា​ឈ្លប​យកការណ៍​ដែល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បុក​គ្នា​ជាមួយ​នឹង​នាវា​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​ក្បែរ​សមុទ្រ​ខ្មៅ​របស់​តួកគី​គឺ​មាន​សុវត្ថិភាព។ នេះ​បើ​យោង​តាម​ក្រុមមន្ត្រី​របស់​តួកគី​ និង​រុស្ស៊ី។ ​

ភ្នាក់ងារ​ដឹក​ទំនិញ GAC របស់​តួកគី​បាន​ឲ្យ​ដឹង​ថា នាវា Limanរបស់​រុស្ស៊ី បាន​បុក​ជាមួយ​នឹង​នាវា​ដឹក​ទំនិញ Youzarsif H ដែល​មាន​ដោត​ទង់ជាតិ​មួយ​ពី​ប្រទេស​ Togo ដែល​ជា​ប្រទេស​អាហ្វ្រិក​ខាង​លិច នៅ​ក្នុង​ស្ថានភាព​ចុះ​អ័ព្ទ។

ក្រសួង​ការពារ​ប្រទេស​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា នាវា Liman បាន​លិច​នៅ​ក្បែរ​ទីក្រុង អ៊ីស្តង់ប៊ុល បន្ទាប់​គ្រោង​នាវា​នោះ​ធ្លាយ​បាត ដោយសារ​តែ​បុក​ជាមួយ​នឹង​នាវា​ដឹក​ទំនិញ​នោះ។​

ឆ្មាំ​សមុទ្រ​តួកគី​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​ជួយ​សង្គ្រោះ​នាវិក​រុស្ស៊ី​៦៣​នាក់ ហើយ​នាវិក​១៥​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​បុគ្គលិក​របស់​នាវា​ដឹក​ទំនិញ​នោះ។ បុគ្គលិក​របស់​រុស្ស៊ី​ទាំងអស់​ក្រោយ​មក​ត្រូវ​បាន​ផ្ទេរ​ទៅ​នាវា​យោធា​របស់​តួកគី។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ដដែល​នោះ។

ទីប្រឹក្សា​របស់​នាយក​រដ្ឋ​មន្ត្រី​តួកគី លោក Binali Yildirim បាន​សម្តែង​ «សេចក្តី​សោកស្តាយ‍» ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ចំពោះ​ដៃគូ​រុស្ស៊ី​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG