ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ ១៤នាក់​ស្លាប់ ៤៣​នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ផ្សារទំនើប នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន


អ្នក​ពន្លត់​អគ្គីភ័យ​ធ្វើ​ការ​នៅ​កន្លែង​នៃ​ផ្សារ​ទំនើប​ដែល​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដោយ​ការ​វាយ​ប្រហារ​របស់​យោធា​រុស្ស៊ី នៅ​ក្នុង​ក្រុង Kostiantynivka តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០២៤។
អ្នក​ពន្លត់​អគ្គីភ័យ​ធ្វើ​ការ​នៅ​កន្លែង​នៃ​ផ្សារ​ទំនើប​ដែល​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដោយ​ការ​វាយ​ប្រហារ​របស់​យោធា​រុស្ស៊ី នៅ​ក្នុង​ក្រុង Kostiantynivka តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០២៤។

គ្រាប់​កាំភ្លើង​ធំ​របស់​រុស្ស៊ី​បាន​ធ្លាក់​ចំ​ផ្សារទំនើបមួយ​កន្លែង​នៅ​ទីក្រុង Kostiantynivka នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​សមរភូមិ​មុខ Donetsk កាលពី​ថ្ងៃ​សុក្រ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​ ១៤​នាក់​ ហើយ​មនុស្ស​៤៣​នាក់​ទៀត​បាន​រងរបួស។ នេះ​បើ​តាម​អភិបាល​តំបន់​នោះ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters។

រូបភាព​មក​ពី​ទីកន្លែង​នោះ​ដែល​ត្រូវ​បាន​ចែកចាយ​ជាមួយ​ការ​ចុះផ្សាយ​របស់​លោក​អភិបាល Vadym Filashkin នៅ​លើ​តេឡេក្រាម​បាន​បង្ហាញ​ផ្សែង​ពណ៌​ខ្មៅ​ខ្មួលខ្មាញ់​ចេញពី​អគារ​បាក់បែក។

លោក Andriy Yermak នាយ​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គមXថា«ការវាយ​ប្រហារ​លើ​ផ្សារទំនើប នៅ​ក្នុង​ក្រុង Kostiantynivka ជា​សកម្មភាព​ភេរវកម្ម​មួយ​ទៀត​របស់​រុស្ស៊ី។ សង្គ្រាម​ប្រឆាំង​ជន​ស៊ីវិល​ជា​អ្វី​ដែល​ពួកគេ​បាន​ដឹង»។

លោក​អភិបាល​តំបន់​បាន​និយាយ​ទៀត​ថា​សេវាកម្ម​សង្គ្រោះ​បន្ទាប់​បាន​បន្ត​កិច្ចប្រតិ បត្តិការ​ជួយ​សង្គ្រោះ។ កងទ័ព​រុស្ស៊ី​បាន​កាន់កាប់​ផ្នែកដ៏​ធំ​នៃ​តំបន់ Donetsk។

តំបន់​ដែល​កាន់កាប់​ដោយ​អ៊ុយក្រែន​ជា​ធម្មតា​បាន​រង​ការ​បាញ់​ផ្តក់​និង​ការវាយ​ប្រហារ​តាម​អាកាស​ពី​រុស្ស៊ី។

តំបន់​នេះ​ជា​តំបន់​មួយ​ដែល​មាន​ការប្រយុទ្ធ​ដ៏​ក្តៅ​គគុក​បំផុត​មួយនៅពេល​ដែល​រុស្ស៊ី​ដៅ​ការវាយ​ប្រហារ​តំបន់​នានា​នៅ​ក្នុង​ទិសដៅ​នៃ​ក្រុង Pokrovsk ជា​កន្លែង​ភស្តុភា​ដ៏​សំខាន់នៅ​ភាគ​ខាង​កើត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG