យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់រុស្ស៊ីបានវាយប្រហារត្រូវចំរថយន្តក្រុងមួយគ្រឿងនៅក្នុងតំបន់ Kharkiv ភាគឦសាន្តនៃប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃសុក្របានធ្វើឱ្យកម្មករសំណង់៦នាក់រងរបួស រួមទាំងកម្មករម្នាក់ដែលមានស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមអភិបាលតំបន់នោះ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោកអភិបាល Oleh Syniehubov បាននិយាយថាឧបទ្ទវហេតុនេះបានកើតមានឡើងនៅជិតទីប្រជុំជន Derhachi ដែលស្ថិតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រពីក្រុង Hlyboke ជាទីកន្លែងតាំងទីលំនៅមួយនៅព្រំដែនដែលរុស្ស៊ីបានបើកសមរភូមិមុខនៃសង្គ្រាមកាលពីខែឧសភា។
យោធាអ៊ុយក្រែនបានបញ្ឈប់ការវាយប្រហាររុស្ស៊ីនៅទីនោះ ដោយបានសម្រុកបន្ថែមកម្លាំង បន្ទាប់ពីរុស្ស៊ីបានរុលចូលដល់ចម្ងាយ១០គីឡូម៉ែត្រក្នុងតំបន់នានានៅតាមព្រំដែន។
មនុស្សរាប់ពាន់នាក់បានត្រូវបានសម្លាប់ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២មក៕
វេទិកាបញ្ចេញមតិ