ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភាស៊ើប​សួរ​ Facebook Google ​និង​Twitter អំពី​​ការជ្រៀតជ្រែក​របស់រុស្ស៊ី​​ក្នុង​ការបោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក


រូបភាព​ឯកសារ៖ ឧត្តម​ក្រុម​ប្រឹក្សាផ្នែក​ Facebook លោក Colin Stretch ផ្នែក Twitter អនុឧត្តម​ក្រុមប្រឹក្សា Sean Edgett និង​ផ្នែក​ Google លោកនាយក​ផ្នែក​សន្តិសុខ​ពត៌មាន​និង​បន្តឹង​ច្បាប់ Richard Salgado កំពុង​ស្បថក្នុង​សវនការ​។

មេធាវី​របស់ក្រុមហ៊ុន​អ៊ីនធឺណិត ដូចជា Facebook Google ​និង ​Twitter ​បានជួប​ជាមួយ​គណៈកម្មការ​សភា​តំណាងរាស្ត្រចំនួនបី​ដោយឡែក​ពីគ្នា​នៅសប្តាហ៍​នេះ​ដើម្បីឆ្លើយ​សំណួរអំពី​ការប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុង​ការប្រើ​បណ្តាញរបស់ពួក​គេ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាលពីឆ្នាំ២០១៦ ​ហើយ​ថា តើក្រុមហ៊ុន​ទាំង​នេះបានធ្វើអ្វីខ្លះ​ដើម្បី​ទប់ស្កាត់កុំឲ្យ​រឿងនេះកើត​មាន​ជាថ្មីទៀត។ ​មេធាវីទាំង​នោះមាន​ជំហរច្បាស់ថា​ការដែល​រុស្ស៊ី​ប្រើ​បណ្តាញ​អ៊ីនធឺណិត​របស់​ពួកគេ​យ៉ាង​នេះគឺជារឿង​មិន​អាច​ទទួល​យក​បាន​ទេ។​

លោក​សមាជិក​ព្រឹទ្ធ​សភា ​Ben Cardin ​បាន​និយាយ​កាលពីថ្ងៃ​ពុធ​ថា​មាន​ការវាយ​ប្រហារ​ប្រឆាំង​ប្រទេស​យើងតាម​អ៊ីនធឺណិត។ ពេលគេ​ប្រើការ​វាយ​ប្រហារ​តាម​អ៊ីនធើណិត​មកលើ​ប្រព័ន្ធបោះឆ្នោត​សេរី​និង​ប្រជា​ធិបតេយ្យ​របស់យើង ​គឺគេ​ការវាយ​ប្រហារ​ប្រឆាំង​ស.រ.អា.។​ នេះជា​អំពើបង្ក​សង្គ្រាម។ ​

សហគមន៍​ស៊ើបការណ៍​សម្ងាត់​របស់​ស.រ.អា.​មាន​ជំនឿ​តាំងពីឆ្នាំ​ទៅ​ថា ​រុស្ស៊ី​បាន​ព្យាយាម​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ឆ្នាំ​២០១៦​តែ​រុស្ស៊ីបាន​បដិសេធ​ដាច់​អហង្កា៕

XS
SM
MD
LG