ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក


លោក Sergei Lavrov រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី និង​លោក Ri Yong Ho រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង ក្នុង​ជំនួប​នៅ​ទីក្រុង​មូស្គូ កាល​ពី​ខែ​មេសា។
លោក Sergei Lavrov រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី និង​លោក Ri Yong Ho រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង ក្នុង​ជំនួប​នៅ​ទីក្រុង​មូស្គូ កាល​ពី​ខែ​មេសា។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​ Sergei Lavrov ​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក ​Ri Yong Ho អំពី​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ​Sergei Lavrov ​បាន​និយាយ​ថា ​ជំនួប​របស់​លោក​ជាមួយ​នឹង​លោក Ri Yong Ho គឺ​ធ្វើ​ឡើង​ដើម្បី​ជួយ​ឲ្យ​លោក​អាច​ស្វែង​យល់​អំពី​គោល​ជំហរ​របស់​កូរ៉េ​ខាង​ជើង​នៅ​លើ​ការ​ដោះ​ស្រាយ​ផ្នែក​នុយក្លេអ៊ែរ។

លោក​ Lavrov បាន​និយាយ​ថា៖ «រដ្ឋាភិបាល​រុស្ស៊ី​គាំទ្រ​ការ​ផ្លាស់​ប្ដូរ​ដែល​កំពុង​តែ​កើត​ឡើង​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ RIA របស់​រុស្ស៊ី។

ចំណែក​ឯ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​ត្រូវ​បាន​លោក ត្រាំ​ លុប​ចោល​កាល​ពី​សប្ដាហ៍​មុន។ ប៉ុន្តែ​ក្រោយ​មក​មាន​សកម្មភាព​ការទូត​មួយ​ចំនួន​បាន​ធ្វើ​ឡើង​ភ្លាមៗ​ដើម្បី​ស្រោច​ស្រង់​ជំនួប​នេះ​ឲ្យ​ដំណើរ​ការ​ឡើង​វិញ នៅ​ក្នុង​ក្ដី​សង្ឃឹម​ថា ជំនួប​នេះ​អាច​ជួយ​បញ្ចប់​ភាព​តានតឹង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ពាក់​ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

អ្នក​នាំ​ពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក​លោកស្រី ​Sarah Sanders ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា សេតវិមាន​បាន​ត្រៀម​រៀបចំ​សម្រាប់​ជំនួប​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ខាង​មុខ​នេះ​ដូច​ដែល​បាន​គ្រោង​ទុក​ពី​មុន៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG