ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រជែង​របស់​រុស្ស៊ី​​ដើម្បី​ផលិត​វ៉ាក់សាំងកូវីដ​១៩​​បង្ក​រការព្រួយ​បារម្ភ​ដល់​បស្ចិម​ប្រទេស


ក្រុម​អ្នក​ជីក​រណ្ដៅ​​ដែល​ស្លៀក​សម្លៀក​បំពាក់​ការពារ​ខ្លួន​ កំពុង​កប់​សាក​សព​មនុស្ស​ម្នាក់​ដែល​គេ​សន្មត់​ថា​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ នៅ​ជាយ​ក្រុង Saint Petersburg ប្រទេស​រុស្ស៊ី កាល​ពី​ខែ​មិថុនា ២០២០។
ក្រុម​អ្នក​ជីក​រណ្ដៅ​​ដែល​ស្លៀក​សម្លៀក​បំពាក់​ការពារ​ខ្លួន​ កំពុង​កប់​សាក​សព​មនុស្ស​ម្នាក់​ដែល​គេ​សន្មត់​ថា​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ នៅ​ជាយ​ក្រុង Saint Petersburg ប្រទេស​រុស្ស៊ី កាល​ពី​ខែ​មិថុនា ២០២០។

ប្រទេស​រុស្ស៊ី​បាន​អួត​អាង​ថា ​ខ្លួន​នឹង​ក្លាយជា​ប្រទេស​ទី១​ដែល​នឹង​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ ដោយ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​តុលា​ខាងមុខ​ ដោយ​វ៉ាក់សាំង​ដែល​មិន​ទាន់​បញ្ចប់​ការពិសោធន៍​នៅ​ឡើយ។ ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ​ទូទាំងពិភពលោក​ភ្ញាក់​ផ្អើល​ព្រោះការប្រញ៉ាប់​ប្រញ៉ាល់​នេះ​អាច​នឹង​មាន​ផល​មិន​ល្អ​វិញ។​

រដ្ឋាភិបាល​ក្រុងមូស្គូ​មើល​ឃើញ​ពី​ជោគជ័យ​របស់​ខ្លួន​ដូច​ការប្រកួត​បង្ហោះ​ផ្កាយ​រណប​ទៅ​ទីអវកាស​ដែល​សហភាព​សូវៀត​បាន​បាញ់​បង្ហោះ​មុនគេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៥៧។ ប៉ុន្តែ​ការពិសោធន៍​វ៉ាក់សាំង​កូវីដ​១៩​បាន​ចាក់​ដំបូង​លើ​មនុស្ស​តែ​ប៉ុន្មាន​សិប​នាក់កាលពី​មិន​ដល់​២ខែ​មុន​ផង​ហើយ​ក៏​មិន​មាន​ភស្តុតាង​ផ្នែក​វិទ្យាសាស្ត្រដែល​បាន​បោះពុម្ភ​ផ្សាយ​សម្រាប់​គាំទ្រ​ដល់​ការប្រកួត​ប្រជែង​រក​វ៉ាក់សាំង​ដែល​រុស្ស៊ី​ទើប​តែ​ចូល​រួម​ក្រោយ​គេ​នេះ​ទេ។ ដូច្នេះ ​គឺគ្មានអ្វី​ដែល​យក​មក​បញ្ជាក់​ថា​រុស្ស៊ី​គួរតែ​ជា​អ្នក​នាំមុខ​គេឡើយ។​

លោក​ឡូរឹន ហ្គូសស្ទីន​ (Lawrence Gostin)​ អ្នកជំនាញ​ច្បាប់​សុខាភិបាល​ពិភពលោក​នៃ​សាកល​វិទ្យាល័យ​ Georgetown ​បាន​ថ្លែងថា៖ «ខ្ញុំ​ព្រួយ​បារម្ភ​ថា​រុស្ស៊ី​នឹង​លេង​ផ្លូវកាត់​ដូច្នេះ​វ៉ាក់សាំង​ដែល​នឹង​ផលិត​ចេញ​មក​ប្រហែល​ជា​មិនត្រឹម​តែ​មិនមាន​ប្រសិទ្ធភាព​ទេគឺ​ថែម​ទាំង​មិនមាន​សុវត្ថិភាព​ទៀត​ផង។ ដំណើរ​ការ​ផលិត​គឺ​ មិន​ដូច្នេះ​ទេ​ គេ​ត្រូវ​សាកល្បង​ជាមុន​សិន។ នេះ​ជា​ដំណើរការ​សំខាន់​ណាស់»។

បើ​យោង​តាម​លោក​គីរីល​ ដឺមីទ្រីវ (Kirill Dmitriev) ប្រធាន​មូលនិធិ​វិនិយោគទុនដោយផ្ទាល់​របស់​រុស្ស៊ី​ដែល​គាំទ្រ​ការស្រាវជ្រាវ​នេះ​ គឺ​វ៉ាក់សាំង​ដែល​វិទ្យាស្ថានស្រាវជ្រាវ​កាម៉េឡេយ៉ា​នៅក្នុង​ទីក្រុង​មូស្គូ​ផលិត​ប្រហែលជា​នឹងត្រូវ​អនុម័ត​ឲ្យ​ប្រើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ហើយ​គឺនៅ​មុន​ពេល​ដែល​អ្នកវិទ្យាសាស្ត្រ​បញ្ចប់​ការសិក្សា​នៅ​ដំណាក់​កាល​ទី៣។ ការសិក្សា​នៅ​ដំណាក់​កាល​ទី​៣ដែល​ជា​ដំណាក់​កាល​ចុង​ក្រោយ​គឺ​ប្រើ​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​ដើម្បី​បញ្ជាក់​ថា​វ៉ាក់សាំង​ពិសោធន៍​នោះ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG