ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ដោះ​លែង​អ្នកកាសែត​ម្នាក់​ពីការ​ឃុំឃាំង


រូបថតកាលពីថ្ងៃទី០៨ ខែមិថុនាកន្លងទៅបង្ហាញពីអ្នកកាសែតលោក Ivan Golunov ចាកចេញពីបន្ទប់ឃុំឃាំងឆ្ពោះទៅកាន់តុលាការ។
រូបថតកាលពីថ្ងៃទី០៨ ខែមិថុនាកន្លងទៅបង្ហាញពីអ្នកកាសែតលោក Ivan Golunov ចាកចេញពីបន្ទប់ឃុំឃាំងឆ្ពោះទៅកាន់តុលាការ។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ ​លោក Kolokoltse បាន​និយាយ​ថា ក្រុម​មន្រ្តី​ប៉ូលិសបាន​ទាក់​ទិន​ក្នុង​ការឃុំឃាំង​អ្នក​កាសែត​នោះ បាន​ត្រូវ​បញ្ឈប់​ពីការ​ងារ​ជា​បណ្តោះ​អាសន្ន។

លោក Vladimir Kolokoltse រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​រុស្ស៊ី និយាយ​ថា លោក Ivan Golunov អ្នក​កាសែត​ខាង​ស៊ើបអង្កេត ​បាន​ត្រូវ​ដោះលែង​ចេញ​ពីការ​ឃុំឃាំង​ក្នុង​ផ្ទះហើយ​ពួក​អាជ្ញាធរ ​ឥឡូវនេះ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ផ្ទៃ​ក្នុង​នៅក្នុង​ការ​ឃុំ​ឃាំង​លោក​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ ​លោក Kolokoltse បាន​និយាយ​ថា ក្រុម​មន្រ្តី​ប៉ូលិសបាន​ទាក់​ទិន​ក្នុង​ការឃុំឃាំង​អ្នក​កាសែត​នោះ បាន​ត្រូវ​បញ្ឈប់​ពីការ​ងារ​ជា​បណ្តោះ​អាសន្ន។

លោក Kolokoltse បាន​និយាយ​ថា៖ «លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ជីវសាស្រ្ត ព្រហ្ម​ទណ្ឌ ម្រាម​ដៃ ​និងពន្ធុ ​បាននាំ​ឲ្យ​មាន​ការ​សម្រេច​បញ្ឈប់​ការ​កាត់​ទោស​ខាង​ព្រហ្ម​ទណ្ឌ​ដល់​លោក​ Ivan Golunov ​បណ្តាល​មក​ពីការ​ខ្វះភស្តុតាង​ថា ​លោក ​បាន​ចូលរួម​ក្នុងការ​ប្រ​ព្រិត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​នេះ»។

​លោក ​Kolokoltse បាន​អាន​សេចក្តី​ថ្លែងការណ៍​ថា៖ «​នៅ​ថ្ងៃ​នេះ ​លោក Ivan Golunov ​នឹងរួច​ខ្លួន​ពីការ​ឃុំឃាំង​ក្នុង​ផ្ទះ ហើយ​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​លោកនឹង​លែង​មាន​តទៅ​ទៀត​ហើយ»។

សេចក្តី​ថ្លែងការណ៍​នោះ ​ក៏បាន​ប្រកាស​ដែរថា ​ការ​ចាប់​ផ្តើម​ស៊ើបអង្កេតផ្ទៃ​ក្នុង​អំពីភាព​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ការ​ចាប់​ខ្លួន​នោះ។

លោក​ Kolokoltse ​ក៏​បាន​និយាយដែរថា ​លោកបាន​ស្នើសុំ​ឲ្យ​ប្រធានា​ធិបតី​រុស្ស៊ី​លោក Vladimir Putin បញ្ឈប់​មន្រ្តី​ទាំង​នោះ​ពីការ​ងារ​បណ្តោះ​អាសន្ន​រហូត​ទាល់​តែ​ការ​ស៊ើប​អង្កេត​នេះ ​បាន​បញ្ចប់​សព្វគ្រប់។

លោក​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​សុំ​ឲ្យ​ប្រធានា​ធិបតី​សហ​ព័ន្ធ​រុស្ស៊ី​បញ្ឈប់ការងារ​របស់​លោក​ឧត្តមសេនីយ Andrey Puchkov ពី​ការងារ​ជា​ប្រ​ធាន​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ក្រុង​ម៉ូស្គូ ​និង​លោក Yuri Devyatkin ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​រុស្ស៊ី»៕

XS
SM
MD
LG