ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រុស្ស៊ី​កំពុង​ពិភាក្សា​ពី​លទ្ធភាព​ក្នុង​ការ​ពន្យារ​រយៈពេល​ផ្អាក​បាញ់​គ្នា​នៅ​ស៊ីរី


ជន​ស៊ីវិល​ប្រើប្រាស់​ឧបករណ៍​អុកស៊ីសែន​នៅ​មន្ទីរពេទ្យ al-Quds បន្ទាប់​ពី​បន្ទាប់​មួយ​ និង​ក្រុម​ការពារ​ជន​ស៊ីវិល​បាន​និយាយ​ថា ឧស្ម័ន​ក្លរីន​ត្រូវ​បាន​គេ​ទម្លាក់​ជាមួយ​នឹង​គ្រាប់បែក​ធុង នៅ​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ដើម​ខែ​សីហា។
ជន​ស៊ីវិល​ប្រើប្រាស់​ឧបករណ៍​អុកស៊ីសែន​នៅ​មន្ទីរពេទ្យ al-Quds បន្ទាប់​ពី​បន្ទាប់​មួយ​ និង​ក្រុម​ការពារ​ជន​ស៊ីវិល​បាន​និយាយ​ថា ឧស្ម័ន​ក្លរីន​ត្រូវ​បាន​គេ​ទម្លាក់​ជាមួយ​នឹង​គ្រាប់បែក​ធុង នៅ​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ដើម​ខែ​សីហា។

ប្រទេស​រុស្ស៊ី ​មាន​ឆន្ទៈ​ពិភាក្សា​ការ​ផ្អាក​សកម្ម​ភាព​ខាង​យោធា​រយៈ​ពេល​៣​ម៉ោង​ជារៀង​រាល់​ថ្ងៃ​រយៈ​ពេល​យូរ​នៅ​ក្នុង​ទីក្រុង Aleppo នៃ​ប្រទេស​ស៊ីរី​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ ​នេះ​តាម​មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ​ដែល​កំពុង​ស៊ើបអង្កេតរបាយការណ៍​ដែល​ថា ​គ្រាប់បែក​មាន​សារធាតុ​ឧស្ម័ន​ក្លរីន​បាន​ត្រូវ​ប្រើ​ប្រាស់​ដោយ​យោធា​ស៊ីរី​នៅ​ក្នុង​តំបន់​នោះ។

យោធា​រុស្ស៊ី ​មាន​គម្រោង​ចាប់​ផ្តើម​ការ​ផ្អាក​អរិភាពបណ្តោះ​អាសន្ន​ប្រចាំ​ថ្ងៃ​ចាប់​តាំង​ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​១ថ្ងៃ​ត្រង់​ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​បុគ្គលិក​ជំនួយ​មនុស្សធម៌ដឹក​ជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ឲ្យ​បាន​ច្រើន​ទៅ​តាម​សេចក្តី​ត្រូវ​ការ។

ក៏ប៉ុន្តែ ​លោក Mohammed Rasheed អ្នក​នាំ​ពាក្យរបស់​ក្រុម​ឧទ្ទាម​មួយ​ដែល​កំពុងវាយ​ប្រហារ​រដ្ឋាភិបាល​ស៊ីរី ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ឈប់​បាញ់​គ្នា ​មិន​ត្រូវ​បាន​គេ​យល់​ព្រម​អនុវត្ត​តាម​ទេ។ លោក និយាយ​បន្ត​ទៀត​ថា ​តែ​ផ្ទុយ​ទៅ​វិញ ​មានការ​ប្រយុទ្ធ​រាល​ដាល​ធំ​ឡើង​ដោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ហើយ​នឹង​កងទ័ព​រដ្ឋាភិបាល ​បាន​ព្យាយាម​រុល​ឆ្ពោះ​ទៅកាន់​ស្រុក Ramousah ​នៃ​ក្រុង Aleppo។​ អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​ម្នាក់​នៅ​ក្នុង​ទីក្រុង Aleppo ហើយ​និង​មន្រ្តី​ឧទ្ទាម​ម្នាក់​ទៀត ​បាន​បញ្ជាក់​ពីការ​អះអាង​របស់​លោក Rasheed នេះ។

អង្គការ​សហប្រជាជាតិ​និយាយ​ថា ​ការ​ឈប់​បាញ់​គ្នា​រយៈ​ពេល​៣​ម៉ោង ​មិន​ល្មមគ្រប់​គ្រាន់​ទេ ​ហើយ​អង្គការ​សហប្រជាជាតិ ​កំពុង​ព្យាយាមធ្វើ​ការ​ចរចា​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​រយៈ​ពេល​៤៨​ម៉ោង​ជំនួស​វិញ​ដើម្បី​ដឹក​ជញ្ជូន​ជំនួយ​ទៅ​ឲ្យ​មនុស្ស​២​លាននាក់​ដែល​បាន​ជាប់​នៅ​ក្នុង​ទីក្រុង​នោះ។

កាល​ពី​យប់​ថ្ងៃ​ពុធ ​មាន​សេចក្តី​រាយការណ៍​ថា ​ឧទ្ធម្ភាគចក្រ​យោធាស៊ីរី​មួយ​គ្រឿង ​បាន​ទម្លាក់​គ្រាប់​បែក​ធ្វើ​ពី​ធុងសាំង​៤​គ្រាប់ ​គ្រាប់​បែ​ក​ធ្វើ​ពី​ធុង​សាំង​មួយ​គ្រាប់មាន​ផ្ទុកឧស្ម័ន​ក្លរីន​ទៅ​លើ​ទីក្រុង Aleppo ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣នាក់​ដែរ៕

XS
SM
MD
LG