ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយប្រើដ្រូនចំនួន៤៦គ្រឿង


ក្រុម​អ្នក​សង្គ្រោះ​កំពុង​ប្រតិបត្តិ​ការ​លើ​អគារ​មួយ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី នៅ​តំបន់ Odesa ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (Press service of the State Emergency Service of Ukraine in Odesa region/Handout via REUTERS)
ក្រុម​អ្នក​សង្គ្រោះ​កំពុង​ប្រតិបត្តិ​ការ​លើ​អគារ​មួយ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី នៅ​តំបន់ Odesa ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (Press service of the State Emergency Service of Ukraine in Odesa region/Handout via REUTERS)

រុស្ស៊ី​បាន​ប្រើ​ដ្រូន​ចំនួន ៤៦ គ្រឿង ​ដើម្បី​វាយប្រហារ​លើ​អ៊ុយក្រែន​ជា​ច្រើន​មុខ​ព្រួញ​កាល​ពី​យប់​ថ្ងៃ​អង្គា។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​យោធា​អ៊ុយក្រែន​នៅ​ថ្ងៃ​ពុធ​នេះ។

កង​កម្លាំង​ការពារ​ដែន​អាកាស​អ៊ុយក្រែននិយាយ​ថា​ ខ្លួន​បាន​បាញ់​បំផ្លាញ​ដ្រូនរុស្ស៊ី​ចំនួន ៣២ គ្រឿង​ ហើយដ្រូន​ដែល​នៅ​សល់​ពី​នេះ​បាន​វាយប្រហារ​លើតំបន់​សមរភូមិ​ជួរមុខដែលភាគ​ច្រើន​ក្នុង​តំបន់ Kherson។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​លោក Ihor Klymenko ក៏​បាន​រាយការណ៍​ផង​ដែរ​ថា គ្រាប់​ផ្លោង​របស់​រុស្ស៊ីបាន​បាញ់​ចំស្ថានីយ​រថភ្លើង​ក្នុង​តំបន់ Kherson កាល​ពី​យប់​ថ្ងៃ​អង្គារ ​ក្នុង​ពេល​ដែលមនុស្ស​កំពុងរង់ចាំ​រថភ្លើង​ដើម្បី​ជម្លៀស​ពួក​គេ។

លោក Klymenko និយាយ​ថា មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ស្លាប់ ​ហើយ​មនុស្ស ៤ នាក់ ​រងរបួសក្នុង​ការ​បាញ់ផ្លោង​របស់​រុស្ស៊ី។

ការវាយប្រហារថ្មីៗ​ចុងក្រោយ​បង្អស់​នេះ​កើត​មាន​ឡើង ក្រោយពី​អ៊ុយក្រែនបាន​បាញ់​ចំ​នាវា​រុស្ស៊ី​មួយគ្រឿងនៅ​ក្នុង​តំបន់ Crimea ។

កងកម្លាំង​ការពារ​ដែន​អាកាស​អ៊ុយក្រែន​និយាយ​ថា ​ខ្លួន​បាន​ប្រើ​មីស៊ីល cruise ក្នុង​ការ វាយប្រហារ​នោះ​ដែល​បាន​បំផ្លាញ​នាវា​រុស្ស៊ីមួយគ្រឿង​ឈ្មោះ Novocherkassk។

អ្នក​នាំពាក្យទី​បញ្ជាការដ្ឋាន​កងទ័ព​អាកាស​អ៊ុយក្រែនលោក Yurii Ihnat បាន​ប្រាប់​វីអូអេ​ថា​ យោធា​អ៊ុយក្រែន​បាន​ប្រាប់​ពីទីតាំងចត​របស់​នាវា​និង​ទំនិញ​ដែល​ផ្ទុក​លើ​នោះ ក៏​ដូច​ជាការការពារ​ដែន​អាកាសរបស់​រុស្ស៊ីក្នុងតំបន់​នោះ​ផង​ដែរ។

លោក Ihnat បាន​ហៅ​ប្រតិបត្តិការ​វាយប្រហារ​ទៅ​លើ​នាវា​របស់​រុស្ស៊ី​នោះ​ថា​ មាន​ការលំបាក​ខ្លាំង ព្រោះ​វា​មិនមែន​ជា​ការវាយស្រួល​ក្នុង​ការ​បាញ់​ពន្លិច​នាវាដ៏​ធំ​របស់​រុស្ស៊ី​ដូច​នេះ​ឡើយ។

លោក Ihnat និយាយ​ថា យោធា​អ៊ុយក្រែនកំពុង​មាន​ភាព​កាន់តែ​ប្រសើ​ខ្លាំង​ឡើងៗ ក្នុង​ការវាយប្រហារ​ដ៏​មាន​ប្រសិទ្ធិភាព និង​បាន​បន្ថែម​ថា ​រុស្ស៊ី​កំពុងរងការបរាជ័យបន្តិច​ម្តងៗក្នុងកងនាវា​និងឥទ្ធិពល​របស់​ខ្លួន​ក្នុង​សមុទ្រខ្មៅ។

អ្នក​នាំពាក្យកងទ័ព​ដែន​អាកាស​អ៊ុយក្រែន​រូប​នេះ​និយាយ​ថា​ លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ តើ​នាវា​ដែល​ត្រូវបាញ់​បំផ្លាញ​នោះ ​កំពុង​ដឹកជញ្ជូន​ដ្រូន​ដែល​ផលិតក្នុង​ប្រទេស​អ៊ីរ៉ង់​ឬ​យ៉ាង​ណា​នោះ​ ប៉ុន្តែ​លោកថា ​រឿង​នេះ​ក៏​មិន​អាច​បដិសេធ​បាន​ដែរ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG