កងទ័ពរុស្ស៊ីមានបំណងពិភាក្សាពន្យារការផ្អាកសកម្មភាពយោធា៣ម៉ោងក្នុងមួយថ្ងៃនៅទីក្រុង Aleppo ប្រទេសស៊ីរី។ នេះបើយោងតាមមន្ត្រីអ.ស.ប. ដែលកំពុងស៊ើបអង្កេតរបាយការណ៍ដែលថា កងទ័ពស៊ីរីបានប្រើ គ្រាប់បែកឧស្ម័នក្លរីននៅតំបន់នេះ។ កងទ័ពរុស្ស៊ីគ្រោងផ្អាកសកម្មភាពកាលពីថ្ងៃព្រហស្បតិ៍ដែលជាការផ្អាកបណ្តោះអាសន្នដើម្បីអនុញ្ញាតឲ្យបុគ្គលិកជំនួយមនុស្សធម៌ចូលទៅជួយជនរងគ្រោះ។
ប៉ុន្តែ Mohammed Rasheed អ្នកនាំពាក្យក្រុមបះបោរដែលធ្វើការប្រយុទ្ធនឹងរដ្ឋាភិបាលស៊ីរី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា បទឈប់បាញ់មិនទាន់អនុវត្តនៅឡើយ។ តែលោកនិយាយថា ផ្ទុយទៅវិញមានយន្តហោះចម្បាំងរបស់រុស្ស៊ីកើនឡើង ហើយកម្លាំងរដ្ឋាភិបាលបានព្យាយាមរុលចូលសង្កាត់ Ramousah ក្រុង Aleppo៕