តំណែងសំខាន់នៅក្នុងសភានិងរដ្ឋាភិបាលត្រូវបានតែងតាំង
សមាជិករដ្ឋសភាចំនួន៦៨រូបខាងគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតជាកញ្ចប់តែងតាំងប្រធានរដ្ឋសភា អនុប្រធានទី១ និងអនុប្រធានទី២នៃរដ្ឋសភា គណៈកម្មការជំនាញទាំង៩នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្ត្រីក្នុងពេលតែមួយ ដោយប្រើពេលវេលាមិនដល់មួយម៉ោងផង។ ការបោះឆ្នោតជាកញ្ចប់នេះបានធ្វើឡើងដោយលើកដៃមិនមានសមាជិកណាម្នាក់ជំទាស់ទេ គឺបានបោះឆ្នោតសំឡេងគាំទ្រ៦៨ទល់និង៦៨សំឡេងនៃចំនួនកូរ៉ុមរបស់សមាជិកសភាខាងគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមប្រជុំនៅព្រឹកថ្ងៃអង្គារ៍នេះ។ លោកហេង រស្មីរាយការណ៍ពីរាជធានីភ្នំពេញ៕ រូបភាពវីអូអេ ខ្មែរ អេភី និងរ័យទ័រ