វ៉ាស៊ីនតោន៖ ក្រុមអង្គការសិទ្ធិមនុស្សនិយាយថា កម្ពុជាគួរបញ្ឈប់ប្រើប្រាស់តុលាការដើម្បីបង្ក្រាបក្រុមមន្ត្រីសិទ្ធិមនុស្ស។ មានក្តីបារម្ភខ្លះៗថា កំណើននៃការរំលោភសិទ្ធិមនុស្សនឹងរីកធំឡើង ប្រសិនបើតុលាការត្រូវគេបន្តប្រើប្រាស់ដើម្បីបិទសិទ្ធិក្រុមសិទ្ធិមនុស្សនិងអ្នកមានសំឡេងជំទាស់។
សកម្មជនសិទ្ធិមនុស្សដែលលេចធ្លោម្នាក់នៃអង្គការសិទ្ធិមនុស្សអាដហុក លោកចាន់ សុវ៉េតកំពុងជាប់ប្តឹងផ្តល់ជាថ្មីទៀតពីសំណាក់មេឃុំគណបក្សគ្រប់គ្រង អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីបទញុះញង់និងផ្សព្វផ្សាយ ព័ត៌មានមិនពិតពាក់ព័ន្ធនឹងទំនាស់ដីធ្លីនៅតំបន់មួយ ដែលគ្រប់គ្រងដោយ អ្នកជំនួញដ៏មានឥទ្ធិពលម្នាក់គឺឧញ្ញ៉ាទ្រី ភាព។ ក្រុមមន្ត្រីសិទ្ធិមនុស្សនិយាយថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទសំឡេងជំទាស់នឹងនាំឲ្យមានការរំលោភសិទ្ធិមនុស្សនិងការណ៍ពិត។
លោកចាន់ សុវ៉េត អនុប្រធានការិយាល័យស៊ើបអង្គេតនៃអង្គការអាដហុក បាន ចុះទៅជួបប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDSរបស់លោកឧកញ៉ា ទ្រី ភាព និងផ្នែកអភិរក្សដែនជម្រកសត្វព្រៃនៅក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកសុវ៉េតត្រូវរងនូវពាក្យបណ្តឹងពីមេឃុំគណបក្សកាន់អំណាចគឺលោកព្រំ ងួន នៃឃុំថ្មដារ ក្រោយពីលោកបានធ្វើបទសម្ភាសជាមួយបណ្តាញព័ត៌មានទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីនិងការអភិវឌ្ឍដែលគ្មានការរីកចម្រើនទៅមុខ លើដីសម្បទានសេដ្ឋកិច្ចនេះ។ តុលាការខេត្តពោធិ៍សាត់មិនទាន់មានការចោទប្រកាន់ ឬកោះទៅសាកសួរនៅឡើយទេ តែអះអាងថា បានទទួលពាក្យបណ្តឹងហើយ។
ទោះជាយ៉ាងណាក៏ដោយ លោកហ្វ៊ីល រ៉ប៊ឺតសុន (Phil Robertson) បានប្រដូច ចំណាត់ការលើករណីលោកចាន់ សុវ៉េត គឺជាការសម្លាប់មាន់ដើម្បីបន្លាចសត្វស្វា និងជាករណីដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពដើម្បីបំបិទសំឡេងសកម្មជនសិទ្ធិមនុស្សក្នុងការបង្ហាញការណ៍ពិត និងជួយដល់ពលរដ្ឋដែលត្រូវគេរំលោភបំពានសិទ្ធិ។
«រដ្ឋាភិបាលកម្ពុជាទទួលបានប្រសិទ្ធិភាពក្នុងការគម្រាមកំហែងពលរដ្ឋ ដោយការប្រើប្រាស់តុលាការដើម្បីផលប្រយោជន៍នយោបាយ ដើម្បីវាយប្រហារអ្នកមាននិន្នាការជំទាស់និងចាប់ពួកគេដាក់គុកពីបទប្រឌិតការចោទប្រកាន់។ ដូច្នេះជាថ្មីម្តងទៀត យើងទំនងជាអាចឃើញល្បែងមួយទៀតចេញពីការប្រឌិតការចោទប្រកាន់ពីបទចោទប្រកាន់តាមបែបនយោបាយពីរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងលោកចាន់ សុវ៉េត»។
មន្ត្រីសិទ្ធិមនុស្សពីរនាក់មកពីអង្គការអាដហុក និងប្រជាពលរដ្ឋដែលរងគ្រោះដោយដីធ្លី៤៦នាក់ត្រូវរងការគម្រាមកំហែងតាមប្រព័ន្ធតុលាការទូទាំងប្រទេសក្នុងរយៈពេលបីខែដើមឆ្នាំនេះ។ លោកចាន់ សុវ៉េត កាលពីថ្មីនេះ ធ្លាប់ទទួលរងការចោទប្រកាន់ម្តងហើយពីបទពាក់ព័ន្ធនឹងការជួយដល់ក្រុមរបស់លោកប៊ុន រដ្ឋា ដែលត្រូវរដ្ឋាភិបាលប្តឹងចោទថា ប៉ុនប៉ងធ្វើអបគមន៍ប្រឆាំងនឹងរដ្ឋាភិបាល។
លោកយ័ប គឹមទឹង ប្រធានអង្គការសិទ្ធិមនុស្សមួយ មានមូលដ្ឋាននៅស.រ.អា.បានអះអាងថា ការចាប់ ការបង្រ្កាបមន្ត្រីសិទ្ធិមនុស្សនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចការរបស់ពួកគេ និងប៉ះពាល់ការរីកលូតលាស់របស់ប្រទេសកម្ពុជា។
«នៅស្រុកខ្មែរយើងឥឡូវនេះដូចថា រដ្ឋាភិបាលប្រើប្រាស់តុលាការជាឧបករណ៍មួយដើម្បីបិទសិទ្ធិមនុស្ស ដើម្បីមិនឲ្យនិយាយស្តីអីឲ្យបានត្រឹមត្រូវ ពីព្រោះជួនកាល ដល់ពេលបិទមាត់អញ្ចឹងទៅរដ្ឋាភិបាលមិនដឹងថា ខ្លួនធ្វើអីខុសនៅក្នុងប្រទេសទេ ដល់ពេលអញ្ចឹងទៅ រដ្ឋាភិបាលមិនអាចជួយឲ្យប្រទេសយើងរីកចម្រើនទៅមុខ»។
លោក Robertson និងលោកគឹមទឹងបានអះអាងថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងឲ្យក្លាយជារដ្ឋាភិបាលដែលគិតពីប្រជាពលរដ្ឋ មានតម្លាភាព មានអភិបាលកិច្ចល្អ តែមិនគួរជារដ្ឋាភិបាលដែលមានអំពើពុករលួយ ហើយធ្វើគម្រោងការពុករលួយជាមួយគ្នាក្នុងការអភិវឌ្ឍទេ។
ប្រទេសកម្ពុជាផ្តល់ដីសម្បទានដល់ក្រុមហ៊ុនឯកជនជាង២លានហិចតាដើម្បីកាអភិវឌ្ឍនៅទូទាំងប្រទេស។ តែពលរដ្ឋជាច្រើន ដែលរងគ្រោះដោយសារដីធ្លី បានសម្តែងការតវ៉ាប្រឆាំងនឹងការផ្តល់ដីសម្បទានទាំងនោះ ដោយសារថា មានការរំលោភបំពានដីធ្លី ផ្ទះសម្បែងរបស់ពួកគេ មានការកាប់បំផ្លាញព្រៃឈើ ប៉ះពាល់ដល់ព្រៃធម្មជាតិរបស់ជនជាតិដើមភាគតិចជាដើម។ កម្មសិទ្ធិដីធ្លីជាបញ្ហាដ៏ស្មុគស្មាញក្នុងទំនាស់ដីធ្លីបច្ចុប្បន្ន។ ជាឧទាហរណ៍សម្បទានដីព្រៃមួយកន្លែងក្នុងឃុំថ្មដារ ខេត្តពោធិ៍សាត់ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្រោយពីរដ្ឋាភិបាលបានផ្តល់សម្បទានកាលពី៥ឆ្នាំមុន។ ដីនោះត្រូវគេរំពឹងថា នឹងអភិវឌ្ឍ។ តែរយៈពេល៥ឆ្នាំហើយ គ្មានអ្វីប្រែប្រួលទេ ក្រៅពីអ្វីដែលអ្នកស្រុកនិងមន្ត្រីសិទ្ធិមនុស្សអះអាងថា មានការកាប់ឈើ និងឈូសឆាយខ្លះៗ។ ក្រុមអ្នកស្រុកកំពុងតវ៉ាសុំឲ្យមានដំណោះស្រាយដល់ការប៉ះពាល់ដីរបស់ពួកគេទាំងនោះ។
លោកចាន់ សុវ៉េត មន្ត្រីសិទ្ធិមនុស្សអាហុកបានអះអាងថា លោកត្រូវបានអង្គការរបស់លោកចាត់ឲ្យទៅឲ្យឃ្លាំមើលទំនាស់ដីធ្លី និងផ្តល់ជំនួយប្រឹក្សាតាមផ្លូវច្បាប់ដល់ពលរដ្ឋរងគ្រោះដោយហិង្សា ដូចដែលច្បាប់បានកំណត់ឲ្យ។
«ហើយយើងខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ ខ្ញុំអត់បានប្រព្រឹត្តអំពើញុះញង់ឬក៏ផ្សាយព័ត៌មានមិនពិតអ្វីនោះទេ។ ទាក់ទងនឹងទំនាស់គឺប្រជាជនគាត់បាននិយាយពេញៗមាត់នៅក្នុងករណីដែលគាត់មានទំនាស់ជាមួយក្រុមហ៊ុន MDS»។
ប្រទេសកម្ពុជាត្រូវស.រ.អា.ចាត់បញ្ចូលក្នុងប្រទេសដែលមានបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសស.រ.អា. កាលពីសប្តាហ៍មុន បាននិយាយថា ប្រព័ន្ធតុលាការមានលក្ខណៈទន់ខ្សោយ ស្ថិតនៅក្រោមឥទ្ធិពលនយោបាយរបស់អ្នកមានអំណាច បានធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងច្រើនក្នុងប្រទេសកម្ពុជា៕