ក្រុមសិទ្ធិមនុស្សឈានមុខមួយនិយាយថា ការតែងតាំងលោកឧត្ដមសេនីយ៍ Prayuth Chan-ocha ជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ មិនបានជួយដល់សិទ្ធិមនុស្សនិងមិនបានធ្វើឲ្យប្រទេសថៃត្រឡប់ទៅរកប្រជាធិបតេយ្យវិញទេ។ ក្រុមនេះលើកអំពីការគាបសង្កត់ថាបានរាលដាលរយៈពេល៣ខែ ក្រោយពីពួកកងទ័ពកាន់កាប់រដ្ឋាភិបាល។
ការបោះឆ្នោតសម្ងាត់កាលពីថ្ងៃព្រហស្បតិ៍ជ្រើសរើសបញ្ជាការកងទ័ពអាយុ៦០ឆ្នាំនេះត្រូវគេដឹកលទ្ធផលជាមុខហើយ ព្រោះថា លោកគឺជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងនេះ។ លោក Prayuth Chan-ochaបានដឹកនាំក្រុមយោធាថៃបណ្ដេញរដ្ឋាភិបាលរបស់លោកស្រី Yingluck Shinawatra ចេញពីអំណាចកាលពីថ្ងៃទី២២ ខែឧសភា៕