ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ​កម្ពុជា​ក្រោម​បារម្ភ​ក្រោយ​មាន​ការ​ចាប់​ផ្សឹក​និង​ឃុំឃាំង​ព្រះសង្ឃ


ព្រះសង្ឃ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ប្រមាណ​ជិត ៣០០នាក់​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី១៧ ខែតុលា ឆ្នាំ២០១៤នេះ បានដើរ​ដង្ហែក្បួន​ដាក់ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស សភា​ជាតិ​ទីស្ដី​ការគណៈ​រដ្ឋមន្ត្រី និង​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​កិច្ចព្រមព្រៀង​ទទួល​យក​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។
ព្រះសង្ឃ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ប្រមាណ​ជិត ៣០០នាក់​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី១៧ ខែតុលា ឆ្នាំ២០១៤នេះ បានដើរ​ដង្ហែក្បួន​ដាក់ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស សភា​ជាតិ​ទីស្ដី​ការគណៈ​រដ្ឋមន្ត្រី និង​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​កិច្ចព្រមព្រៀង​ទទួល​យក​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

នៅ​ក្រោម​ដើម​ពោធិ៍​មួយ​នៃ​វត្ត​ស្ទឹង​មានជ័យ ​មាន​ព្រះ​សង្ឃ​ប្រមាណ​៤​ទៅ​៥​អង្គ​បាន​អង្គុយ​ដើម្បី​ពិភាក្សា​គ្នា ​ក្រោយ​ពី​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បី​អង្គ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ចាប់​យក​មក​ដាក់​មន្ទីរ​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។​

ព្រះ​សង្ឃ​ដែល​កំពុង​ពិភាក្សា​គ្នា​នេះ​សុទ្ធសឹង​ជា​ព្រះ​សង្ឃ ​និមន្ត​មក​ពី​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​បាន​មក​គង់​នៅ​ក្នុង​វត្ត​ស្ទឹង​មានជ័យ​ វត្ត​សាមគ្គី​រង្សី ​ ក្រុង​ភ្នំពេញ។​

ដោយ​មាន​ព្រះ​ភ័ក្រ្ត​ស្រពាប់​ស្រពោន​ ​នៅ​ពេល​ដែល​មាន​សមាជិក​ព្រះ​សង្ឃ​ឯ​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នោះ​ ​ព្រះ​តេជ​ព្រះគុណ​ ថាច់ ចាន់​បញ្ញា​ ព្រះ​ជន្ម​៣២​ព្រះ​វសង្សា​ មាន​សង្ឃដីកា​ថា ​ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ព្រះ​សង្ឃ​បី​អង្គ​នោះមក​ ព្រះ​អង្គ​មាន​ព្រះទ័យ​ព្រួយ​ ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ ក្រែង​លោក្រុម​សមត្ថ​កិច្ចចាប់​ព្រះ​សង្ឃ​ដោយ​មិន​រើស​មុខ។

ព្រះ​អង្គ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ​កំពុង​គំរាម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដូច​ដែល​អាជ្ញាធរ​វៀតណាម​ធ្លាប់​បាន​ធ្វើ​ទុក្ខ​បុកម្នេញញ​មក​លើ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោមកន្លង​មក​ដែរ។​

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ ​«ចំពោះ​អាត្មា​យល់​ឃើញ​ថា​ រដ្ឋាភិបាល​សព្វ​ថ្ងៃ​កំពុង​តែ​មានការ​គំរាម​កំហែង​ចំពោះ​ព្រះ​សង្ឃ​វត្តស្ទឹង​មានជ័យ​ច្រើន​ណាស់​ ដូច​ជា​ចាប់​ព្រះ​សង្ឃ​បី​អង្គ​ ដូច​ជា​សព្វ​ថ្ងៃ​គំរាម​បី​អង្គ​ទៀត ​ដូច​ជា​ខ្លួន​អាត្មា​ផ្ទាល់​ ហើយ​ពីរ​អង្គ​នៅ​កុដិ​អាត្មា​ផ្ទាល់។ ​ដូច្នេះ​អាត្មា​នៅ​មាន​អារម្មណ៍​ភ័យ»។​

ព្រះ​តេជព្រះ​គុណ​ យឹន តារា ​ព្រះ​ជន្ម​៣២​ព្រះ​វស្សា​ ដែលកំពុង​លាក់​ព្រះ​កាយ​ពី​ការ​តាម​ចាប់​ដោយ​អាជ្ញាធរ ​មាន​សង្ឃដីកា​ថា ​ព្រះ​អង្គ​បាន​ទទួល​ដំណឹង​ពី​អាជ្ញាធរ​ ខណ្ឌ​មានជ័យ​ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ប៉ុន​ប៉ង​ចាប់​ព្រះ​អង្គ​ ដោយ​ពុំ​ដឹង​មូល​ហេតុ​អ្វី​ទាំង​អស់។​ ក៏​ប៉ុន្តែ​ព្រះ​អង្គ​បាន​បញ្ជាក់​ថា​ ព្រះ​អង្គ​ធ្លាប់​បាន​ចូល​រួម​បាតុកម្ម​កន្លង​មក​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាតុកម្ម​នៅ​ពី​មុខ​ស្ថានទូត​វៀតណាម។​

ព្រះ​តេជព្រះគុណ​បាន​បញ្ជាក់​ថា៖​ «អាត្មា​មាន​ការ​តក់​ស្លុត​និង​ភ័យ​ខ្លាច​ការ​តាម​ចាប់​ខ្លួន។​ បើ​សិន​ណាចាប់​អាត្មា​អត់​មាន​ធ្វើ​ទារុណ​កម្ម​អី​ទេ​ អាត្មា​អត់​ខ្លាច​ទេ ​ពីព្រោះអាត្មា​ខ្លាច​គេ​ចាប់​យក​ទៅ​ ហើយ​គេ​ធ្វើ​ទារុណ​កម្ម​ដល់​អាត្មា​ វាយដំ​ដល់​ព្រះ​សង្ឃ ​ដូចកន្លង​មក​ ព្រោះ​អ្វី​អាត្មា​ខ្លាច​អញ្ចឹង។ ​ខ្លាច​ទី​១​ទៀត​ ខ្លាច​វា​ចាក់​ថ្នាំ​អាត្មា​ហ្នឹង​ ​ហើយ​ពេល​ចេញ​មក​អត់​មាន​ការ​ចង​ចាំ​ បាត់​ស្មារតី​ផង»។​

យ៉ាង​តិច​មាន​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បី​អង្គ​គឺ​ព្រះ​នាម​ ស៊ឺន ហៃ​ ត្រូវ​បាន​ចាប់​ផ្សឹក​ និងត្រូវ​បាន​កាត់​ទោស​កាល​ពី​ដើម​សប្តាហ៍​នេះ​ពី​បទ៖ ​«រារាំង​មន្ត្រី​សារធារណៈ ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស» ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​២​លាន​រៀល។​

ចំណែក​ឯ​ព្រះ​សង្ឃ​ពីរ​អង្គ​ផ្សេង​ទៀត​ព្រះ​នាម​ឃិត វណ្ណៈ​ និង​ថាច់ សាង​ ឬ​ក៏​សាង កុសល ត្រូវ​បាន​តុលាការ​ចេញ​ដីកាឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពី​បទ៖«បាន​ចូល​រួម​សមាគមន៍​នៃ​ជន​ទុច្ចរិត» ​ដែល​បទ​ល្មើស​នេះ​អាច​នឹង​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពី​២​ទៅ​៥​ឆ្នាំ។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ក្លាយ​ជា​មុខ​សញ្ញា​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​កន្លង​មក​ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ក្នុង​សង្គម។​

លោក​និយាយ​ថា៖​ «យើង​ឃើញ​ថា​ ព្រះស​ង្ឃ​ក្លាយ​ទៅ​ជា​មុខ​សញ្ញា​មួយ​ដែល​អាជ្ញាធរ​ប៉ុន​ប៉ង​ក្នុង​ការ​ចាប់​ខ្លួន។ ​អញ្ចឹង​បាន​យើង​ឃើញ​ថា ដោយ​សារ​ព្រឹត្តិ​ការណ៍​ពេល​ហ្នឹង​ បើ​សិន​ជា​ចាប់​ខ្លួន​ពេល​ហ្នឹង​គឺ​វា​អត់​អាច​ល្អ​មើល ទី​១​អាច​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់ ​ហើយ​និង​ទទួល​ការ​រិះ​គន់​ជា​ច្រើន​ពី​ពលរដ្ឋ ​ពី​ព្រោះ​ព្រះ​សង្ឃ​ធ្វើ​បាតុកម្ម​ដើម្បី​ទាម​ទារ​ឲ្យ​វៀតណាម​ទទួល​ស្គាល់​ប្រវត្តិ​សាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម​គឺ​ជា​ទឹក​ដីខ្មែរ»។​

លោក​នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​ហៅ​ការ​លើក​ឡើង​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។​

លោក​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​មិន​មាន​ការ​រើស​អើង​ចំពោះ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទេ។ ​ក៏​ប៉ុន្តែ​ការ​ចាប់​ខ្លួន​កន្លង​មក​គឺ​បាន​អនុវត្ត​ចំពោះ​ព្រះ​សង្ឃ​អង្គ​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG