ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ចូលចិត្ត​ភាព​សប្បាយ​រីករាយ​នៅ​ជុំ​វិញ​ពិភពលោក​ទទួល​ស្វាគមន៍​ឆ្នាំថ្មី


កាំជ្រួច​ផ្ទុះ​នៅ​ខាងក្រោយ​អគារ​សភា​ និង​នាឡិកា​ដ៏​ធំ​ឈ្មោះ​ Big Ben ដែល​ការ​បាញ់​កាំជ្រួច​នោះ​សិ្ថត​នៅ​លើ​ទន្លេ River Thames កំឡុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នៅក្នុង​ទីក្រុង​ឡុងដ៏ កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។

អ្នក​ចូលចិត្ត​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ អូស្រ្តាលី​និង​ប្រទេស​នានា​នៅ​ទ្វី​ប​អាស៊ី ​បាន​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដោយ​មាន​ការដុត​កាំជ្រួច​យ៉ាងធំ​នៅពេល​ដែល​ប្រទេស​នានា​នៅ​ទូទាំង​សាកលលោក​លាឆ្នាំ២០១៤​ដែល​មាន​ភាព​ច្របូកច្របល់ហើយ​បាន​ស្វាគមន៍​ថ្ងៃ​ទី​មួយ​នៃ​ឆ្នាំ​២០១៥។

នាឡិកា​ដ៏​ធំ​នៅប៉ម​ Sky Tower ​នៃ​ទីក្រុង Auckland ​បាន​រាប់​នាទី​ថយក្រោយ​កាល​ពីយប់ថ្ងៃ​ពុធ​ម្សិលមិញរហូត​ដល់​ឆ្នាំ​ថ្មី​ចូល​មក​ដល ​មុនពេល​កាំជ្រួច ​បាន​បាញ់​បង្ហោះ​ចេញ​ពី​ប៉ម​ទៅ​លើ​មេឃ​នៅ​ពេល​យប់។

​នៅ​ក្នុង​ទីក្រុងស៊ីដនី ​អ្នក​ចូលចិត្ត​ភាព​សប្បាយ​រីករាយ​ជាង​១លាន​៥សែននាក់ ​បាន​ផ្តុំ​គ្នា​នៅ​ក្រោមអាកាស​ធាតុ​រដូវ​ក្តៅនៅ​តាម​បណ្តោយ​ឆ្នេរ​នៃ​កំពង់ផែរ​របស់​ទីក្រុង​ដើម្បី​មើល​កាំជ្រួច​ដ៏​អស្ចារ្យ​ដែល​មាន​រាង​ដើមត្នោត​ពណ៌មាស​និង​ពណ៌​ប្រាក់។​ កាំជ្រួច​គ្រប់​ពណ៌​នៅ​ពាសពេញ​មេឃ​លើ​កំពង់​ផែ​ Victoria របស់​ទីក្រុង​ហុងកុង។

ទាំង​ទីក្រុង​ធំ​និង​ទីក្រុង​តូច​នានា​នៅទូទាំង​ពិភពលោក​បាន​ប្រុងប្រៀប​បាញ់​កាំជ្រួច​ ប្រគំដូរតន្រ្តី​ហើយ​និង​ធ្វើ​ពិធី​ផ្សេង​ៗ​ទៀត​ដល់​សហគមន៍​របស់​ខ្លួន។

​ទីក្រុង​ប៉េកាំង​បាន​ប្រារព្ធ​ពិធី​រាប់​នាទី​ថយក្រោយ​ដោយ​មានការតាំង​ពិពណ៌ ការ​ជិះស្គី​ដែល​មាន​គោល​បំណង​ផ្សព្វផ្សាយដើម្បី​ស្វះស្វែង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កីឡាអូឡាំពិក​រដូវ​រងា​ឆ្នាំ​២០១៥​នៅ​ប្រទេស​ចិន ​ខណៈ​ដែល​ទីក្រុង​ឌុយបៃ​នៃ​ឈូងសមុទ្រ​ពែក​ ​បាន​ប្រុងប្រៀប​អ្វី​ដែលទីក្រុង​នោះ ​និយាយ​ថា ជា​ការ​បាញ់​កាំជ្រួច​នៅខាង​ក្រៅ​អាគារ​ដ៏​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។

​នៅ​ទីក្រុង​ញូវយ៉ក​ដោយ​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ​គេ​មាន​គម្រោង​ទម្លាក់​ដុំគ្រីស្តាល់​នៅ​ពាក់កណ្តាល​យប់​ដោយ​មាន​អ្នក​ចូលចិត្ត​ភាព​សប្បាយ​រីករាយ​រាប់ម៉ឺន​នាក់​ស្រែក​អបអរ​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នេះ។

ក៏ប៉ុន្តែ​នៅប្រទេស​ឥណ្ឌូនេស៊ី ​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia នៅ​ក្នុង​សមុទ្រ​ជ្វា​ដ៏​ជ្រៅ ​ពិធី​រំឮក​វិញ្ញាណក្ខន្ធ​បាន​ធ្វើ​ឡើង​នៅ​រដ្ឋ​ធានី​ហ្សាកាតា​ ហើយ​ទីក្រុង​ផ្សេង​ៗ​ទៀត ​បាន​លប់​ចោល​ពិធី​ចូលឆ្នាំថ្មី​នេះ៕

XS
SM
MD
LG