កងកម្លាំងសន្តិសុខកំពុងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្ននៅក្នុងប្រទេសជាច្រើននៅថ្ងៃបុណ្យណូអែលពីព្រោះតែការព្រួយបារម្ភពីក្រុមអ៊ីស្លាមជ្រុលនិយមដែលអាចធ្វើការវាយប្រហារព្រះវិហារគ្រឹស្តសាសនាឬសហគមន៍អ្នកកាន់គ្រឹស្តសាសនា។ នៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាមច្រើន ជាងគេបង្អស់ក្នុងពិភពលោក ក្រុមមន្រ្តីសន្តិសុខនិយាយថា ពួកគេបានដាក់ពង្រាយប៉ូលីស៨ម៉ឺននាក់ហើយនិងបុគ្គលិកយោធា៦ម៉ឺន៥ពាន់នាក់នៅទូទាំងប្រទេសដើម្បីកំញើញអំពើហិង្សាណាមួយប្រឆាំងទីកន្លែងអ្នកកាន់គ្រឹស្តសាសនា។
លោកឧត្តមសេនីយ Sutarman ប្រធានប៉ូលីសឥណ្ឌូណេស៊ី និយាយថា លោក សង្ឃឹមថាការប្រារព្ធពិធីបុណ្យណូអែលនិងឆ្នាំថ្មីនឹងប្រព្រឹត្តទៅយ៉ាងរលូន។
លោកនិយាយថា វិធានការសន្តិសុខបានការពារសកម្មភាពនានានៅខាងក្នុងព្រះវិហារគ្រឹស្តសាសនា សកម្មភាពនានានៅតំបន់កំសាន្ត និងទីកន្លែងទេសចរណ៍។ និយាយរួម យើងរំពឹងថា ពិធីទាំងនោះប្រព្រឹត្តទៅយ៉ាងល្អ។
សេចក្តីប្រកាសមួយបានកើតមានឡើងនៅពេលដែលរថយន្តមួយគ្រឿងផ្ទុកដោយគ្រាប់បែក ដែលហេតុការណ៍នេះបានកើតឡើងនៅខាងក្រៅព្រះវិហារគ្រឹស្តសាសនាមួយនៅក្នុងខេត្តAmbon ដែលស្ថិតនៅខាងកើតនៃប្រទេសកាលពីថ្ងៃពុធ។ ការវាយប្រហារនោះមិនបានធ្វើឲ្យមនុស្សណាម្នាក់រងរបួសទេ ហើយជនសង្ស័យនៅមិនទាន់បានចាប់ខ្លួននៅឡើយដែរ។
ក្នុងខណៈនោះដែរ សហគមន៍គ្រឹស្តសាសនានានានៃប្រទេសប៉ាគីស្ថានកំពុងធ្វើពិធីដែលមានភាពមិនសូវអ៊ឹកធឹកមួយសម្រាប់ថ្ងៃឈប់សម្រាកនេះបន្ទាប់ពីការសម្លាប់រង្គាលកាលពីពេលថ្មីៗនេះនៅឯសាលារៀន៕