ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ្នក​កាសែត ​Reuters​ នៅ​មីយ៉ាន់ម៉ា​ចាញ់​បណ្តឹង​ឧទ្ធរណ៍


សាច់​ញាតិ​របស់​អ្នក​កាសែត​ Reuters ចាក​ចេញ​ពី​តុលាការ​ក្រោយ​ពេល​បណ្ដឹង​ឧទ្ធរណ៍​របស់​អ្នក​កាសែត​ទាំង​ពីរ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​តុលាការ​នៅទីក្រុង​យ៉ាងហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​១១ មករា ២០១៩។

កាល​ពី​ថ្ងៃសុក្រ​ អ្នកកា​សែត ​Reuters​ ពីរ​នាក់​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាញ់​ការ​ប្ដឹង​ឧទ្ធរណ៍​របស់​ពួកគេ​ប្រឆាំង​ទៅ​នឹង​ការ​កាត់​ទោស​របស់​តុលាការ​ដែល​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​៧ឆ្នាំ។

កាល​ពី​ថ្ងៃសុក្រ​ អ្នកកា​សែត ​Reuters​ ពីរ​នាក់​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាញ់​ការ​ប្ដឹង​ឧទ្ធរណ៍​របស់​ពួកគេ​ប្រឆាំង​ទៅ​នឹង​ការ​កាត់​ទោស​របស់​តុលាការ​ដែល​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​៧ឆ្នាំ។

លោក​ Wa Lone​ និង​លោក​ Kyaw Soe Oo​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែធ្នូ ​ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ​ថា​បាន​រំលោភ​បំពាន​ច្បាប់​សម្ងាត់​របស់​ប្រទេស​មីយ៉ាន់ម៉ា។ ចៅក្រម​ដែល​សម្រេច​តម្កល់​ទុក​ការផ្តន្ទាទោស​នេះ​បាន​និយាយ​ថា​ ក្រុម​មេធាវី​របស់​អ្នកកាសែត​ទាំង​ពីរ​រូប​នេះ​មិន​បាន​ផ្តល់​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​អំពី​ភាព​ស្អាតស្អំ​របស់​ពួកគេ​ឡើយ។

ចៅក្រុម​តុលាការ​កំពូល​លោក ​Aung Naing ​បាន​និយាយ​ថា៖ «វា​ជា​ការផ្តន្ទាទោស​ដែល​សមរម្យ​មួយ»។

អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​បាន​និយាយ​ថា​ ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ការរៀប​ចំ​របស់​ប៉ូលិស​ដែល​មាន​ចេតនា​រារាំង​ដល់​ការរាយការណ៍​អំពី​ការ​សម្លាប់​រង្គាល​ទៅ​លើ​ក្រុម​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម។

លោក ​Stephen Adler​ និពន្ធ​នាយក​សារព័ត៌មាន​ Reuters​ បាន​ថ្លែង​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ការសែត​ទាំង​ពីរ​នាក់​នេះ ​នៅ​តែ​ជាប់​ក្នុង​ពន្ធនាគារ​ដដែល​ក្រោម​ហេតុផល​មួយ​គឺ​អ្នក​មាន​អំណាច​ព្យាយាម​បំបិទ​សំឡេង​ការពិត។

លោក​ Adler​ បាន​ថ្លែង​បន្ថែម​ថា​ការរាយការណ៍​ព័ត៌មាន​មិនមែន​ជា​បទឧក្រិដ្ឋ​ទេ​ ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ប្រើ​សិទ្ធិ​បង្ក​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​ដូច​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ សេរីភាព​សារព័ត៌មាន​គ្មាន​ទេ​នៅ​មីយ៉ាន់ម៉ា​ ហើយ​ការប្តេជ្ញាចិត្ត​របស់​មីយ៉ាន់ម៉ា​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​នីតិរដ្ឋ​និង​ប្រជាធិបតេយ្យ​ស្ថិត​ក្នុង​ភាព​មន្ទិល​សង្ស័យ។

លោក ​Robert Palladino​ អ្នក​នាំពាក្យ​រង​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ពិត​ជា​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​តម្កល់​ទុក​ការផ្តន្ទាទោស​អ្នកាសែត​ទាំងពីរ​រូប​នេះ»។

លោក Palladino​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃសុក្រ​ថា ​ការ​ចេញ​សេចក្តី​បង្គាប់​នៅ​ថ្ងៃ​នេះ​បង្ហាញ​ពី​ការ​សង្ស័យ ​មិន​ត្រឹម​តែ​ទៅ​លើ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​ភូមា​ប៉ុណ្ណោះ​ទេ​ ​វា​ថែម​ទាំង​ចោទ​សួរ​អំពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ភូមា​ចំពោះ​នីតិរដ្ឋ​ផង​ដែរ។

លោក​និយាយ​ថា៖​ «យើងនឹង​បន្ត​ធ្វើ​ការ​តស៊ូមតិ​នៅ​គ្រប់​កម្រិត​ទាំង​អស់​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​កាសែត​ក្លាហាន​ទាំង​ពីរ​នាក់​នេះ៕

XS
SM
MD
LG