ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​នឹង​ពិភាក្សា​ដេញដោល​នៅ​ទីក្រុង Detroit ខណៈ​លោក Trump ប្រឈម​នឹង​ការ​ប្រឆាំង​ថ្មី​ទៀត


លោក Donald Trump បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​កន្លែង​ប្រមូល​ផ្តុំ​យុទ្ធនាការ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​បឋម​នៅ​ថ្ងៃ​អង្គារ​នៅ​ជាង​១០រដ្ឋ​ ឬ Super Tuesday នៅ​ក្នុង​ក្រុង Louisville រដ្ឋ Kentucky កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦។
លោក Donald Trump បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​កន្លែង​ប្រមូល​ផ្តុំ​យុទ្ធនាការ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​បឋម​នៅ​ថ្ងៃ​អង្គារ​នៅ​ជាង​១០រដ្ឋ​ ឬ Super Tuesday នៅ​ក្នុង​ក្រុង Louisville រដ្ឋ Kentucky កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦។

បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​នៅ​សល់​ចំនួន​៤​នាក់​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើ​ការ​ពិភាក្សា​ដេញដោល​មួយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះនៅ​រដ្ឋ Michigan ដោយ​មាន​លោក Donald Trump ដែល​ជា​អ្នក​នាំ​មុខ​គេ​នៅ​ក្នុង​គណបក្ស​នេះ​ដែល​បាន​ឈ្នះ​នៅ​ក្នុង​រដ្ឋ​ជាច្រើន ប៉ុន្តែ​ក៏​ប្រឈម​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​ក្នុង​ការ​បញ្ឈប់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក។

ក្រុម​មន្រ្តី​ជើង​ចាស់​ខាង​គោលនយោបាយ​ការបរទេស​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ចុះ​ហត្ថលេខា​ជា​រួម​លើ​លិខិត​មួយ​ច្បាប់​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ពុធ ដែលប្រឆាំង​នឹង​លោក Trump ដោយ​បាន​បញ្ជាក់​ថា លោក Trump នឹង​ធ្វើ​ឲ្យ​អាមេរិក​មិន​សូវ​មាន​សុវត្ថិភាព​ដូច​មុន​ និង​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ជំហរ​នៅ​ក្នុង​ពិភពលោក។ លិខិត​នោះ​បាន​ដាក់​បញ្ចូល​នូវ​ការ​ប្រឆាំង​មួយ​ចំនួន​ ដោយ​រួម​មាន​ទាំង​សម្តី​ប្រឆាំង​នឹង​អ្នកកាន់​សាសនា​ឥស្លាម ការ​គាំទ្រ​លើ​ការ​ប្រើប្រាស់​ទណ្ឌកម្ម ការ​គាំទ្រ​សង្រ្គាម​ពាណិជ្ជកម្ម និង​ការ​ទទូច​ឲ្យ​ប្រទេស​ម៉ិកស៊ិក​សាងសង់​ជញ្ជាំង​មួយ​នៅ​ព្រំប្រទល់​ជាមួយ​នឹង​អាមេរិក​ផង​ដែរ។

អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ​រួម​មាន​ដូចជា ​លោក Michael Chertoff ដែល​ជា​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក ​លោក Robert Zoellick ដែល​ជា​អតីត​ប្រធាន​ធនាគារ​ពិភពលោក​ និង​ជា​អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស និងលោក Dov Zakheim ដែល​ជា​អតីត​មន្រ្តី​កំពូល​នៃ​មន្ទីរ​បញ្ចកោណ​ផង​ដែរ។ ​

ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ស្ថាប័ន​ចំនួន​៣​ផ្សេង​ទៀត ដែល​មាន​រួម​មានស្ថាប័ន​គោលការណ៍​របស់​យើង​ មូលនិធិ​អនាគត​អាមេរិក និង​ក្លឹប​សម្រាប់​លូតលាស់ កំពុង​តែ​គ្រោង​នឹង​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ក្នុង​ការ​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​លោក Trump​ ផង​ដែរ៕

XS
SM
MD
LG