ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Mike Pence បេក្ខជន​អនុ​ប្រធានាធិបតីស.រ.អា​គណបក្ស​សាធារណរដ្ឋ​តបត​ជាមួយ​អ្នកស្រី​ Hillary Clinton​


បេក្ខជន​អនុប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Mike Pence ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អ្នក​អភិរក្ស​សង្គម​(Values Voters Summit) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី ១០ កញ្ញា ២០១៦។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ស.រ.អា ខាង​គណបក្ស​សាធារណរដ្ឋ​បានឆ្លើយ​តប​ខ្លាំង​ក្លា​ដល់​ការ​ពណ៌នា​របស់លោកស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតី​ស.រ.អាខាង​គណបក្ស​ប្រជាធិបតេយ្យដែល​ថា​ចំនួនពាក់កណ្តាល​នៃ​ក្រុមអ្នកគាំទ្រ​លោក Trump ជា «ក្រុម​មនុស្ស​មិនល្អ មួយ​កន្រ្តក​»។

ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​សន្និសីទ​កំពូល​នៃ​ក្រុម​អ្នកអភិរក្ស​សង្គម​ដែលភាសា​អង់គ្លេស​ហៅ​ថា​ Values Voters Summit នៅ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​ លោក Mike Pence បេក្ខជន អនុប្រធានាធិបតីស.រ.អាខាង​គណបក្ស​សាធារណរដ្ឋ​បានឆ្លើយ​តប​នឹង​លោកស្រី​ Clinton ដោយ​បាន​ការពារ​អ្នកគាំទ្រយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក​ Trump ដោយ​លោក​បាន​និយាយ​ថា «ពួកគេមិនមែន​ជា​កន្រ្តកនៃអ្វីមួយ​ទេ»។ ពួកគេ​ជា​ប្រជាជន​អាមេរិកហើយ​ពួក​គេ​សម​នឹង​ទទួល​បានការគោរពពី​អ្នក»។

លោក Pence បាននិយាយ​បន្ថែមថា «...គ្មាន​នរណា​ម្នាក់​ដែលមើលងាយ​ប្រជាជន​អាមេរិក​បែបនេះ​គួរ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ស.រ.អា​ទេ។ យើង​ត្រូវតែ​សម្រេច​ចិត្តថា​ Hillary Clinton នឹង​មិន​ក្លាយ​ទៅ​ជាប្រធានាធិបតី​នៃ​មហា​ប្រទេស​ជាតិនេះ​ជាដាច់ខាត»។

នៅ​ក្នុង​ពិធី​អង្គាស​ប្រាក់​មួយ​ដោយក្រុម​ស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា (LGBT)កាល​ពី​ថ្ងៃ​សុក្រ​នេះ​ រ​នៅ​ក្នុង​បូរី​ញូវយ៉ក លោកស្រី​ Clinton បានពណ៌នា​ជន​ច្រើននាក់​ក្នុង​បណ្តា​ក្រុម​អ្នកគាំទ្រលោក Trump ថា​ជា «...ពួក​ប្រកាន់ពូជសាសន៍ ពួក​ប្រកាន់ភេទ ​អ្នកស្អប់ពួកក្រុម​ LGBT ​អ្នកស្អប់ជនបរទេស ​អ្នកស្អប់ក្រុម​កាន់សាសនា Islam ។ល។»

ការ​បញ្ចេញ​វោហារសាស្ត្រ​ប្រឆាំង​គ្នា​ថ្មីៗបំផុតនេះ​រវាង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឡើងនៅ​ពេល​ដែល​ការ​ស្ទង់មតិ​នៅ​ទូទាំង​ប្រទេសបង្ហាញ​ថា​លោក Trump មានការគាំទ្រ​ច្រើន​ជាងមុន​នៅ​ពេល​ដែល​លោកស្រី Clinton កំពុងតស៊ូ​កម្ចាត់​រឿងចម្រូង​ចម្រាស់អំពី​ការ​ចាត់ចែង​ អ៊ីម៉ែល​ សម្ងាត់​នៅ​ពេល​ដែល​លោកស្រី​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា។ ការ​ស្ទង់មតិ​ថ្មីៗបំផុត​របស់អង្គការ RealClear Politics នៅ​ទូទាំង​ប្រទេស​ជាតិបង្ហាញ​ថាលោកស្រី​ Clinton មានការគាំទ្រតែ​ ២.៧ភាគរយ​ នាំ​មុខ​លោក Trump​ ដែល​ជា​ចំនួន​តិច​ជាង​ការ​គាំទ្រ​ជិត៨ភាគ​រយ​ដែលលោកស្រី​ទទួល​បាន​ក្នុងរយៈពេល​ខ្លីក្រោយ​មហា​សន្និបាត​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ចុង​ខែ​កក្កដា៕

XS
SM
MD
LG