ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ប្រធានាធិបតី​​គណបក្ស​សាធារណរដ្ឋ​ជជែក​ដេញដោល​​មុនពេល​បោះឆ្នោត​បឋម​នៅ​រដ្ឋ New Hampshire


បេក្ខជន​ប្រធានាធិបតី​អាមេរិកខាង​គណបក្ស​សាធារណរដ្ឋ តទល់​គ្នា​នៅ​ក្នុង​ការ​សួរដេញដោល​​មុនពេល​បោះឆ្នោត​បឋម​នៅ​រដ្ឋ New Hampshire។

បេក្ខជន​ប្រធានាធិបតី​អាមេរិក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​យ៉ាង​ម៉ឺងម៉ាត់​អំពី​គោលនយោបាយ​ការ​បរទេស​ ហើយ​បាន​ធ្វើ​ការ​វាយប្រហារ​ដោយ​ពាក្យសម្តី​ទៅ​គូរ​ប្រជែង​របស់​ពួកគេ នៅ​ពេល​ដែលបេក្ខជន​ទាំង​នេះ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ការ​សួរ​ដេញ​ដោល​គ្នា​មួយ​ក្នុង​រដ្ឋ​ ញ៉ូ ហ៊ែមស៊រ (New Hampshire) កាល​ពី​ថ្ងៃ​សៅរ៍។

ការ​សួរ​ដេញដោល​គ្នា​នេះកើតឡើង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ មុន​ការ​បោះឆ្នោត​ឆ្នោត​បឋម​សម្រាប់​រដ្ឋ New Hampshire ដែល​ជា​ការ​បោះឆ្នោត​ដ៏​សំខាន់ ដែល​អាច​ជម្រុះ​បេក្ខជន​ជាច្រើន​រូប​ចេញ​ពី​ការ​ប្រកួត​ ឬ​ក៏​អនុញ្ញាត​ឲ្យ​ពូកគេ​បន្ត​ទៅ​មុខ​ទៀត​បាន។

ដោយ​មានសម្ពាធ​បែប​នេះ បេក្ខជន​ដែល​ទទួល​បាន​ការ​គាំទ្រ​តិចជាង​នៅក្នុង​ការ​ស្ទង់​មតិ​បាន​ចេញ​មក​វាយ​បក​ទៅ​លើ​គូរ​ប្រជែង​របស់​ពួកគេ នៅ​ពេល​ដែលការ​សួរដេញ​ដោល​គ្នានេះ​បាន​ចាប់ផ្តើម​ភ្លាម។

គ្មាន​បេក្ខជន​ណា​មួយ​ ដែល​ច្រឡោងខាម​ជាង អភិបាល​រដ្ឋ​ New Jersey គឺ លោក Chris Christie នោះ​ទេ។ លោក Christie បាន​តម្រង់​គោល​ដៅ​របស់​លោក ទៅ​លើ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Florida ​គឺ លោក Marco Rubio តាំង​ពី​ចាប់​ផ្តើមសួរ​ដេញ​ដោល​គ្នា​ម្ល៉េះ។

លោក Christie ថ្លែង​ថា «លោក Rubio មិន​មាន​បទពិសោធន៍ ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នោះទេ »

លោក Rubio ហាក់ដូច​ជា​ចង់​វិលក្បុង​ដោយ​សារ​ការ​វាយ​ប្រហារ​នេះ​ដែរ ប៉ុន្តែ លោក​ បែរ​ជា​ផ្តោតទៅលើ​ការ​រិះ​គន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា វិញ។ លោក Rubio ថ្លែង​ថា លោក អូបាម៉ា បាន​ចេញ​ដំណើរ «ដោយ​ផ្អែក​លើ​កិច្ច​ប្រឹងប្រែង​ជា​ប្រព័ន្ធ ដើម្បី​ផ្លាស់ប្តូរ​អាមេរិក»។

លោក Rubio ត្រូវ​គេ​មើល​ឃើញ​ថា ជាបេក្ខជនដ៏​ពេញ​និយម​ម្នាក់​ដែរ​នៅ​ខាង​គណបក្ស​សាធារណរដ្ឋ ជាពិសេស​បន្ទាប់ពី​រូបលោក​បាន​ទទួល​ចំណាត់ថ្នាក់​ទី​៣ ដែល​ហួស​ពី​ការ​រំពឹង​ទុក​នៅក្នុង​ការ​បោះឆ្នោត​ក្នុង​រដ្ឋ Iowa កាល​ពី​សប្តាហ៍​មុន​នោះ៕

XS
SM
MD
LG