ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​លើក​ទីបី


លោក Marco Rubio (រូប​ស្តាំ) និង​លោក Jeb Bush តទល់​គ្នា​ ក្នុង​ការ​ជជែក​ដេញ​ដោល​សម្រាប់​បេក្ខជន​ប្រធានាធិបតី​របស់​ទូរទស្សន៍ CNBC​ នៅ​សាកលវិទ្យាល័យ University of Colorado កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។
លោក Marco Rubio (រូប​ស្តាំ) និង​លោក Jeb Bush តទល់​គ្នា​ ក្នុង​ការ​ជជែក​ដេញ​ដោល​សម្រាប់​បេក្ខជន​ប្រធានាធិបតី​របស់​ទូរទស្សន៍ CNBC​ នៅ​សាកលវិទ្យាល័យ University of Colorado កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។

នៅ​ក្នុង​ការ​ពិភាក្សា​ដេញ​ដោល​លើក​ទី​បី​សម្រាប់​បេក្ខជន​ប្រធានាធិបតី​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ លោក​ Marco Rubio ​បាន​និយាយ​ល្អ​ជាង​គេ​ក្នុង​ចំណោម​បេក្ខជន​ទាំង​១០។​

លោក​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Florida ហើយ​ហាក់​ដូចជា​មាន​ប្រៀប​ក្នុង​ពេល​ផ្លាស់​ប្តូរ​សម្តី​ដែល​នាំ​ឱ្យ​មាន​ការ​ខឹង​សម្បារ​ជាមួយ​នឹង​លោក​ Jeb Bush ​ដែល​ជា​មិត្តភក្តិ​ចាស់​របស់​លោក។​

លោក​ Donald Trump ដែល​ជា​សេដ្ឋី​អចលនទ្រព្យ​ ហាក់​ដូច​ជា​ថមថយ​ ហើយ​ប្រកាន់​ជំហរ​ការពារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ពិភាក្សា​ដេញ​ដោល​កាលពី​ពីរ​លើក​មុន។​

លោក​ Trump ​នៅ​ពេល​នេះ​តាម​ពីក្រោយ​លោក​ Ben Carson ​គ្រូ​ពេទ្យ​វះ​កាត់​សរសៃ​ប្រសាទ​ដែល​បាន​ចូល​និវត្តន៍។ នេះ​បើ​តាម​លទ្ធផល​ឆ្នោត​ជាតិ​ជាច្រើន។ បេក្ខជន​នីមួយៗ​ផ្តោត​សំណួរ​លើ​សំណើ​កាត់​បន្ថយ​ពន្ធ​សម្រាប់​រដ្ឋាភិបាល ប៉ុន្តែ​ទីតាំង​ហាក់​ដូច​ជា​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​និយាយ​បាន​ស៊ីជម្រៅ​អំពី​ផែនការ​របស់​ពួកគេ​ទេ។ ប៉ុន្តែ​ក៏​មាន​ពេល​និយាយ​បែប​លេង​សើច​ខ្លះៗ​ដែរ។

ការ​ពិភាក្សា​ដ៏​សំខាន់​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ការ​ពិភាក្សា​ដេញ​ដោល​លើក​មុន​ដែល​បេក្ខជន​មិន​សូវ​ល្បី​ឈ្មោះ​ខិតខំ​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍។

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​រៀបចំ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦៕

XS
SM
MD
LG