ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុស្សារណៈ​គណបក្ស​សាធារណៈ​ចោទ​ប្រកាន់​អ្នក​ស៊ើបអង្កេត​ FBI ​ពី​បទ​រំលោភបំពាន​អំណាច


អនុស្សារណៈស៊ើបការសម្ងាត់​មួយ​ត្រូវ​បាន​ថតនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃសុក្រ​ទី០២ កុម្ភៈ ២០១៨។
អនុស្សារណៈស៊ើបការសម្ងាត់​មួយ​ត្រូវ​បាន​ថតនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃសុក្រ​ទី០២ កុម្ភៈ ២០១៨។

គណៈកម្មាធិការ​ផ្នែក​ស៊ើបការ​សម្ងាត់​របស់​សភា​តំណាង​រាស្ត្រអាមេរិកាំង​បាន​ចេញ​ផ្សាយ​អនុស្សារណៈ​មាន​ជម្លោះមួយ​ដែល​គូសបញ្ជាក់​ការ​ចោទ​ប្រកាន់​ដោយ​ពួក​សាធារណរដ្ឋ​ថា​ពួក​អ្នកស៊ើបអង្កេត​របស់ FBI បាន​រំលោភ​អំណាច​របស់​ពួក​គេ​នៅ​ក្នុង​ការស៊ើបអង្កេត​របស់​ពួក​គេ​ស្តី​ពី​ការ​ជ្រៀតជ្រែក​របស់​រុស្សី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.កាលពី​ឆ្នាំ២០១៦។​

អនុស្សារណៈ​នេះ​បានត្រូវ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ក្រោយពី​ប្រធានាធិបតី Donald Trump បានយល់ព្រម​ដល់ការ​ចាត់ទុក​ឯកសារ​នេះ​ថា​មិនមាន​ភាពជា​ការ​សម្ងាត់។​លោក Devin Nunes ប្រធាន​នៃ​គណៈកម្មាធិការ​នេះ​ខាង​គណបក្ស​សាធារណរដ្ឋជា​អ្នកសរសេរ​អនុស្សារណៈនេះ។​

សេតវិមាន​បាននិយាយ​ថា​អនុស្សារណៈនេះ​បានបង្កើន «កង្វល់យ៉ាង​ប្រាកដ​ប្រជា» អំពី​ការ​ស៊ើបអង្កេតរបស់​ក្រសួង​យុត្តិធ៌ម​និង​ FBI ស្តី​ពី​ការជ្រៀតជ្រែក​របស់​រុស្សី។ទីភ្នាក់ងារ​ទាំង​ពីរ​នេះ​បានជំទាស់នឹង​ការ​ផ្សព្វផ្សាយ​អនុស្សារណៈ​នេះ​ដោយ​ចោទសួរ​អំពី​ភាពត្រឹមត្រូវ​របស់​ឯកសារនេះ។

ប្រធានាធិបតី​ Trump បានព៌ណនា​សេចក្តី​នៅ​ក្នុង​អនុស្សារណៈនេះ​ថា​«អាក្រក់»។

លោក​ Nunes បានចេញ​សេចក្តី​ថ្លែងការណ៍​មួយកាល​ពីថ្ងៃ​សុក្រ​សម្តែង​សេចក្តី​សង្ឃឹម​ថា​សកម្មភាពទាំង​នេះ​របស់​ពួក​សាធារណរដ្ឋ​ក្នុង​គណៈកម្មាធិការ​ផ្នែក​ស៊ើបការសម្ងាត់​អាច «បំភ្លឺ» អំពី​អ្វីដែល​លោកហៅ​ថា​ «ហេតុការណ៍​គួរ​ឱ្យភ្ញាក់ផ្អើលមួយ​ចំនួននេះ»។

សេចក្តី​ថ្លែងការណ៍​មួយ​របស់គណបក្ស​ប្រជាធិបតេយ្យ​បានចោទ​ប្រកាន់ពួក​សាធារណរដ្ឋ​ថា​បានធ្វើឱ្យមាន «ការ​មាន​ពីមុនដ៏អាក្រក់» មួយ​ដោយ​បាន​ផ្សព្វផ្សាយព័ត៌មាន​សម្ងាត់​ដែលនឹង​នាំ​ឱ្យមាន​ការ​ខូចខាត​ក្នុង​រយៈពេល​យូរ​ដល់​សហគមន៍​ស៊ើបការ​សម្ងាត់​ក្នុង​គោលបំណង​ការពារ​ Trump ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ត្រូវ​រំពឹង​ថា​នឹង​មាន​នៅ​ក្នុង​ការ​ស៊ើបអង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្សី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាល​ពីឆ្នាំ២០១៦៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG