ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ TSA របស់ស.រ.អា.​មិន​បាន​ដឹង​អត្តសញ្ញាណ​បុគ្គលិក​ដែល​ជាប់​ពាក់ព័ន្ធនឹង​អំពើ​ភេរវកម្ម


រូបថតឯកសារ៖ ការ​ត្រួត​ពិនិត្យ​នៅ​កន្លែង​ត្រួត​ពិនិត្យ​​ផ្នែក​សន្តិសុខ​នៃ​ការ​ដឹក​ជញ្ជូន​របស់​សហរដ្ឋ​អាមេរិក។
រូបថតឯកសារ៖ ការ​ត្រួត​ពិនិត្យ​នៅ​កន្លែង​ត្រួត​ពិនិត្យ​​ផ្នែក​សន្តិសុខ​នៃ​ការ​ដឹក​ជញ្ជូន​របស់​សហរដ្ឋ​អាមេរិក។

ការ​ត្រួត​ពិនិត្យ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​មន្ទីរ​រដ្ឋបាល​សន្តិសុខ​ខាង​ការ​ដឹកជញ្ជូន​របស់​ស.រ.អា.​ដែល​ហៅ​កាត់​ថា​ TSA ​បង្ហាញ​ថា​ ទីភ្នាក់ងារ​នេះ​មិន​បាន​ដឹង​អត្តសញ្ញាណ​អ្នក​ធ្វើកា​រ​៧៣​នាក់​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​ភេរវជន។

របាយការណ៍​មួយ​ដែលត្រូវ​បាន​ផ្សាយ​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ការិយាល័យ​នៃ​អគ្គាធិការ​ស.រ.អា.​និយាយ​ថា​ ​«ដំណើរការ​ដែល​មាន​ច្រើន​ដំណាក់»​របស់​ទីភ្នាក់ងារ​នេះ​មាន​ប្រសិទ្ធិភាព​ជា​ទូទៅសម្រាប់​ពិនិត្យ​មើល​ប្រវត្តិនៃក្រុម​អ្នកធ្វើការ​ខាង​អាកាសចរណ៍ តែ​ទីភ្នាក់ងារ​នេះ​មិន​អាច​ចូល​មើល​ព័ត៌មាន​ស្តី​ពី​ពួក​ជន​ដែល​ត្រូវ​ឃ្លាំ​មើល​ទាក់​ទិន​នឹង​ភេរវកម្ម​ដែល​គេ​ត្រូវការ​សម្រាប់​ធ្វើការ​វិនិច្ឆ័យ​ឱ្យ​មាន​ហ្មត់ចត់​ជាង​មុន​ទេ។

ការិយាល័យ​នៃ​អគ្គាធិការ​ស.រ.អា.​និយាយ​ថា​ សំណុំ​ឯកសារ​ដែលត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើការ​ស៊ើបអង្កេត​មាន​ព័ត៌មាន​មិន​ពេញលេញ​ឬ​មិន​ត្រឹមត្រូវ។

សេចក្តី​រាយការណ៍​នេះ​បាន​និយាយ​ថា ​«ការ​ធ្វើ​ការសាកល្បង​របស់​យើង​បាន​បង្ហាញ​ថា​ TSA ​មិន​បានដាក់បុគ្គល​៧៣នាក់​ទៅ​ក្នុង​ប្រភេទនៃ​អ្នក​ដែល​មាន​ជាប់​ទាក់ទិន​នឹង​ភេរវកម្ម​ទេ ​ពីព្រោះ​តាម​រយៈ​គោលនយោបាយ​បច្ចុប្បន្ន​នៃបញ្ជី​អន្តរទី​ភ្នាក់ងារ​នេះ TSA ​មិនទទួល​បាន​អនុញ្ញាត​ឱ្យ​ទទួល​ព័ត៌មាន​ទាំងអស់​ទាក់ទិន​ជាមួយ​នឹងឈ្មោះ​ពួក​ជន​ដែល​ជាប់សង្ស័យ​មាន​ទាក់ទិន​នឹង​ភេរវកម្ម​ទេ»។

របាយការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍​ថា​ TSA ​ត្រូវ​សុំ​និង​ពិនិត្យ​មើល​ទិន្នន័យ​បន្ថែម​នៃ​បញ្ជី​ឈ្មោះ​ពួក​ជន​ដែល​ជាប់​សង្ស័យ​ថា​មាន​ទាក់ទិន​ជាមួយ​អំពើ​ភេរវកម្ម៕

XS
SM
MD
LG