កាសែត The New York Times បានរាយការណ៍ថា ក្រុមមន្រ្តីFBI មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីអាកប្បកិរិយារបស់ប្រធានាធិបតីដូណាល់ ត្រាំ បន្ទាប់ពីលោកបានបណ្តេញលោក James Comey អតីតនាយកFBI ចេញពីដំណែងដែលពួកគេបានចាប់ផ្តើមស៊ើបអង្កេតថាតើលោកប្រធានាធិបតីបានធ្វើការប្រឆាំងនឹងផលប្រយោជន៍អាមេរិកដែរឬទេ។
កាសែតThe New York Timesនោះបានដកស្រង់សម្តីអតីតមន្រ្តីពង្រឹងច្បាប់និងប្រភពស្រដៀងគ្នាផ្សេងទៀតដែលទាក់ទិននឹងការស៊ើបអង្កេតនោះកាលពីថ្ងៃសុក្រដែលបាននិយាយថា ក្រុមអ្នកស៊ើបការណ៍សម្ងាត់ពិនិត្យមើលថាតើប្រធានាធិបតីត្រាំធ្វើការដោយចេតនាឲ្យប្រទេសរុស្ស៊ីឬបានស្ថិតនៅក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងម៉ូស្គូដោយមិនដឹងខ្លួនឬ។
ក្រុមមន្រ្តីបានប្រាប់កាសែតនោះថា បន្ទាប់ពីលោក Comey បានត្រូវបណ្តេញចេញពីដំណែងកាលពីខែឧសភា ឆ្នាំ២០១៧ ពួកគេមានការព្រួយកង្វល់នៅពេលដែលប្រធា នាធិបតីត្រាំភ្ជាប់ការបណ្តេញលោកComeyទៅនឹងការស៊ើបអង្កេតអំពីប្រទេសរុស្ស៊ី។
យោងតាមកាសែតThe New York Times បានប្រាប់ឲ្យដឹងថា ក្រុមមន្រ្តីពង្រឹងច្បាប់បានបញ្ជាក់កាលពីពេលមុនថា បន្ទាប់ពីការដកលោក Comey ចេញពីដំណែងការិ យាល័យFBIបានបើកការស៊ើបអង្កេតថាតើសកម្មភាពនោះជាការរារាំងយុត្តិធម៌ដែរ ឬទេ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគេមិនបានធ្វើជាសាធារណៈនោះគឺថា ក្រុមមន្រ្តីពង្រឹងច្បាប់ ក៏បានស្វះស្វែងធ្វើការសម្រេចថាតើសកម្មភាពផ្ទាល់របស់លោកប្រ ធានាធិបតីអាចធ្វើឲ្យមានការគម្រាមកំហែងដល់សន្តិសុខជាតិដែឬទេ។
ការស៊ើបអង្កេតទាំងមូលត្រូវបានចំណាយពេលរាប់សិបថ្ងៃ បន្ទាប់ពីលោកRobert Muellerស្មាក្តីពិសេសបានត្រូវតែងតាំងឲ្យស៊ើបអង្កេតពីការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ២០១៦ និងលទ្ធភាពនៃការជាប់ទាក់ទងរវាងរុស្ស៊ីនិងយុទ្ធ នាការឃោសនាបោះឆ្នោតរបស់លោកត្រាំ៕