របាយការណ៍៖ ៣០ភាគរយនៃខោអាវជជុះដឹកទៅកេនយ៉ាជាកាកសំណល់ប្លាស្ទិក
ខោអាវជជុះគឺជាពាណិជ្ជកម្មធំមួយនៅក្នុងប្រទេសកេនយ៉ា។ ខោអាវជជុះប្រមាណ៩០០លានត្រូវបានបញ្ជូនទៅប្រទេសនេះរៀងរាល់ឆ្នាំ ភាគច្រើនពីអឺរ៉ុបនិងអាមេរិក។ ប៉ុន្តែអាជីវករថ្លែងថា ខោអាវជជុះភាគច្រើនត្រូវបោះចោលក្នុងធុងសំរាម ហើយរបាយការណ៍ដឹកនាំដោយប្រទេសហូឡង់មួយបង្ហាញថា ខោអាវដែលនាំចូលនោះចំនួនជិត១ភាគ៣ មានប្លាស្ទិកដែលមិនអាចរលាយបាននិងបង្កជាការបំពុលបរិស្ថាន។ លោក Juma Majanga រាយការណ៍ពីទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ អ្នកនាង ស្រេង លក្ខិណា សូមជូនសេចក្តីប្រែសម្រួល៕