សាសនា និងភាសា ស្ថិតក្នុងចំណោមបញ្ហាគន្លឹះនៅក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន
ជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី កើតមានជាច្រើនឆ្នាំមកហើយ និងមានគ្រប់រូបភាព មិនត្រឹមតែជម្លោះយោធានោះទេ។ ការខ្វែងគំនិតគ្នាផ្នែកសាសនារវាងព្រះវិហាសម្តេចសង្ឃនៃគ្រិស្តសាសនានិកាយ Orthodox របស់រុស្ស៊ីនិងអ៊ុយក្រែន និងការខ្វែងគំនិតគ្នាលើការប្រើប្រាស់ភាសារុស្ស៊ី ឬអ៊ុយក្រែន គឺជាបញ្ហាពីរដ៏សំខាន់នៅក្នុងជម្លោះនេះ។ លោក Ricardo Marquina នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងកៀវ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕