ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោល​នយោបាយ​ការ​បរទេស​កម្ពុជា​ប៉ះពាល់​ដោយ​ជម្លោះ​ក្នុង​តំបន់


មន្ត្រី​នៃ​កង​ម៉ារីន​វៀតណាម​​ឃ្លាំ​មើល​នាវា​កង​ឆ្មាំ​សមុទ្រ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ចម្ងាយ​ប្រមាណ​២១០​គ.ម.​ពី​ឆ្នេរ​សមុទ្រ​វៀតណាម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ឆ្នាំ​២០១៤។
មន្ត្រី​នៃ​កង​ម៉ារីន​វៀតណាម​​ឃ្លាំ​មើល​នាវា​កង​ឆ្មាំ​សមុទ្រ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ចម្ងាយ​ប្រមាណ​២១០​គ.ម.​ពី​ឆ្នេរ​សមុទ្រ​វៀតណាម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ឆ្នាំ​២០១៤។
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ ជម្លោះ​ទាំង​ពីរ​គឺ​វៀតណាម​និង​ចិន​ក្នុង​រឿង​ដែន​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​នឹង​អំពើ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនឹង​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​ ប៉ះពាល់​សន្តិសុខ សន្តិភាព​ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​កម្ពុជា​ទៀត​ផង។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ ​លីដស៍ (Leeds) ​ប្រទេស​អង់គ្លេស ​ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី ​ហេឡូ​វីអូអេ​កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍។​

លោក​ថ្លែង​ថា៖ «បញ្ហា​ព្រំដែន​ជាមួយ​ថៃ​អាច​មាន​បញ្ហា​សន្តិសុខ​ខ្ពស់​ ព្រោះ​ថា​ក្រុម​អាវ​លឿង​ដូច​ជា​ក្រុម​កងទ័ព​ដែល​ធ្លាប់តែ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​យើង​តាំង​ពី​ឆ្នាំ​២០០៨ ​ដល់​ឆ្នាំ​២០១១ ​គឺក្រុម​ដដែល​អាច​ឡើង​មក​កាន់​អំណាច​ហើយ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ជម្លោះ​នៅ​តាម​ព្រំដែន។​ ហើយ​យើង​មើល​ជម្លោះ​ប្រទេស​ចិន​និង​វៀតណាម​ ព្រោះ​ចិន​និង​វៀតណាម​ជា​ដៃគូ​សំខាន់​ជាង​គេ​បំផុត​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ។​ ដូច្នេះ​ជម្លោះ​នៃ​ ប្រទេស​ទាំង​ពីរ​ហ្នឹង​ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​លំនឹង​នយោបាយ​ ការបរទេស​របស់​កម្ពុជា​ ពីព្រោះ​ថា​យើង​មាន​ក្រុមមួយ​ស្និទ្ធ​នឹង​ក្រុង ហាណូយ ​ក្រុម​មួយ​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​ ហើយ​បញ្ហា​ជម្លោះ​ក្នុង​ប្រទេស ទាំង​ពីរ​ (ចិន ​វៀតណាម) ​ក៏​អាច​ធ្វើ​ឲ្យ​ក្រុម​ផ្សេងៗ​នៅ​កម្ពុជា​យើង ​ក៏​អាច មាន​ភាព​តានតឹង​ដែរ»។
លោក​ ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ ​លីដស៍ (Leeds) ​ប្រទេស​អង់គ្លេស
លោក​ ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ ​លីដស៍ (Leeds) ​ប្រទេស​អង់គ្លេស

លោក​ពន្យល់​បន្ថែម​ថា ​បញ្ហា​មួយ​ទៀត​គឺ​សមុទ្រ​ចិន​ខាងត្បូង​ជា​កន្លែង​ឆ្លង កាត់​ទំនិញ​ពិភពលោក​ដ៏​ធំ​ទី២៖ «ព្រោះ​ថា​សមុទ្រ​ចិនខាង​ត្បូង​គឺ​និយាយ​ឲ្យ​ចំ​គឺ​ខ្សែ​ពាណិជ្ជកម្ម​ធំ​ទី​២​លើ​ពិភពលោក ​ដែល​ឆ្លង​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង។​ អញ្ចឹង​បើ​មាន​ សង្គ្រាម​ជម្លោះ​ប្រដាប់​អាវុធ​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​វា​ធ្វើ​ឲ្យ​ ប្រព័ន្ធ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក ​មាន​ការ​ប៉ះពាល់​ ហើយ​ កម្ពុជា​យើង​ត្រូវការ​ច្រក​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង​ដែរ​ដើម្បី​ធ្វើ​ការ​នាំ​ចេញ​នាំចូល។​ អញ្ចឹង​វា​អាច​ប៉ះពាល់​ផ្នែក​ពាណិជ្ជកម្ម​ហ្នឹង»។

លោក​ថា ​វិបត្តិ​ក្នុង​តំបន់​ជា​ឱកាស​សម្រាប់​កម្ពុជា​ចាប់​យក​ផល​ប្រយោជន៍​ ដែរ​ តែ​កម្ពុជា​ខ្វះ​ឯកភាពជាតិ​និង​ស្ថាប័ន​រឹងម៉ាំ។​ លោក​បាន​ផ្តល់​អនុសាសន៍​ថា ​កម្ពុជា​ត្រូវ​ស្ថិត​នៅ​ជា​អព្យាក្រឹត​មិន​ចូល​បក្សសម្ព័ន្ធ​ ហើយ​ ស្វែងរក​ដៃគូ​យុទ្ធសាស្ត្រ​ច្រើន​ ទាំង​ក្នុង​តំបន់​អាស៊ាន​ ទាំង​ជាមួយ​ប្រទេស​ មហាអំណាច​ជាជាង​មាន​តែ​មួយ៕
យោធាថៃ​ចូល​កាន់កាប់​អំណាចកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​តាម​រយៈ​រដ្ឋប្រហារ​មួយ
យោធាថៃ​ចូល​កាន់កាប់​អំណាចកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​តាម​រយៈ​រដ្ឋប្រហារ​មួយ
XS
SM
MD
LG