ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​នៅ​ឥណ្ឌា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​តំបន់


អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ​Bharatiya Janata ដែល​ហៅ​កាត់​ថា គណបក្ស (BJP) សាទរ​នូវ​ជ័យជម្នះ​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ក្នុង​រដ្ឋ Gauhati ប្រទេស​ឥណ្ឌា កាលពី​ទី១៩ ខែឧសភា ឆ្នាំ២០១៦។
អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ​Bharatiya Janata ដែល​ហៅ​កាត់​ថា គណបក្ស (BJP) សាទរ​នូវ​ជ័យជម្នះ​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ក្នុង​រដ្ឋ Gauhati ប្រទេស​ឥណ្ឌា កាលពី​ទី១៩ ខែឧសភា ឆ្នាំ២០១៦។

គណបក្ស​កាន់​អំណាច ​Bharatiya Janata ដែល​ហៅ​កាត់​ថា គណបក្ស (BJP) នៅ​ក្នុង​ប្រទេស​ឥណ្ឌា ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​តំបន់ ដែល​ទទួល​បាន​ការគ្រប់គ្រង​នៅ​ក្នុង​រដ្ឋ Assam និង​អាចពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​ដែល​គណបក្ស​នេះ​មិន​ធ្លាប់​កាន់កាប់​ពី​មុន​មក​ថែម​ទៀត​ផង។

២​ឆ្នាំ​បន្ទាប់​ពី​ចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ការ​បោះឆ្នោត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ចំនួន​៥ បាន​បង្ក​ជា​ផលប៉ះពាល់​ដល់​គណបក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា គឺ​គណបក្ស​សមាជ។ ​

គណបក្ស BJP បាន​ប្រកាស​ពី​ជ័យជម្នះ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ Assam កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ការរាប់​សន្លឹក​ឆ្នោត​បាន​បង្ហាញ​ថា គណបក្ស​នេះ​បាន​ទទួល​ជ័យជម្នះ​លើ​គណបក្ស​សមាជ ដែល​បាន​កាន់​អំណាច​នៅ​ក្នុង​រដ្ឋ​នេះ​អស់​រយៈពេល​១៥​មក​ហើយ។ ដំណឹង​នេះ​ត្រូវ​បាន​ទម្លាយ​ឡើង​ក្រោយ​ពី​ការចាញ់​យ៉ាង​អាម៉ាស់​មុខ​នៅ​ក្នុង​រដ្ឋ​ចំនួន​២ គឺ​រដ្ឋ Delhi និង​រដ្ឋ Bihar កាល​ពី​ឆ្នាំ​មុន ដែល​បាន​ចោទសំណួរ​អំពី​ការ​បាត់បង់​កម្លាំង​ចិត្ត​របស់​គណបក្ស​ជាតិ​និយម​ហិណ្ឌូ ដែល​ជា​ចំណុច​របត់​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៤។​

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi ​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម Twitter ដោយ​បាន​ហៅ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​រដ្ឋ Assam ថា​ជ័យជម្នះ​ដ៏​អស្ចារ្យ​មួយ ​និង​ជា​ជ័យជម្នះ​មួយ​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​គណបក្ស BJP នឹង​កាន់អំណាច​នៅ​ក្នុង​រដ្ឋ Assam៕

XS
SM
MD
LG