ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រមព្រៀង​សន្តិសុខ​ព័ត៌មាន​យោធា​រវាង​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ដែល​ធ្វើ​ឡើង​យ៉ាង​ឆាប់​រហ័ស​បង្ក​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង


បាតុករ​នាំ​គ្នា​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​បាតុកម្ម​មួយ​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី Park Geun-hye ចុះ​ចេញ​ពី​តំណែង​ ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
បាតុករ​នាំ​គ្នា​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​បាតុកម្ម​មួយ​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី Park Geun-hye ចុះ​ចេញ​ពី​តំណែង​ ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

កតិកាសញ្ញា​យោធា​រវាង​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​កំពុង​រង​ការ​តវ៉ា​ពី​សំណាក់​ភាគី​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ដែល​កំពុង​ប្រឆាំង​តវ៉ា​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ ហើយ​ថា​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​រៀបចំ​ឡើង​លឿន​ពេក។

ភាព​ខុស​គ្នា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​តែ​បែង​ចែក​ប្រទេស​ទាំង​ពីរ​នេះ​យ៉ាង​ខ្លាំង​ ហើយ​មិន​មាន​ភាព​ច្បាស់​លាស់​ ថា​តើ​កិច្ច​ព្រមព្រៀង​យោធា​នេះ​នឹង​ជា​សញ្ញា​ព្រមាន​ជុំវិញ​ទំនាក់​ទំនង​នយោបាយ​រវាង​កូរ៉េ​ខាង​ត្បូង​ដែល​ធ្លាប់​ស្ថិត​ក្រោយ​អាណានិគម​របស់​ជប៉ុន ជាមួយ​និង​ជប៉ុន​ដែល​ធ្លាប់​ជា​ប្រទេស​ដាក់​អាណា​និគម​ទៅ​លើ​កូរ៉េ​នោះ។

បច្ចុប្បន្ន​នេះ​ លោកស្រី​ប្រធានាធិបតី Park Geun-hye កំពុង​តតាំង​ដើម្បី​បន្ត​តំណែង​របស់​លោក​ស្រី ក្រោយ​ត្រូវ​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​ទាក់​ទិន​នឹង​ការ​រំលោភ​អំណាច​និង​ការ​ជំរិត​យក​ប្រាក់។ ប្រសិន​បើ​លោក​ស្រី​អាច​រួចផុត​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ទម្លាក់​លោកស្រី ក្រុម​អ្នក​វិភាគ​បាន​ថ្លែង​ថា លោក​ស្រី​ទំនង​នឹង​បន្ត​គ្រប់​គ្រង​ប្រទេស​ក្នុង​នាម​ជា​ប្រធានាធិបតី​ដែល​គ្មាន​អំណាច​រហូត​ដល់​ចប់​អាណត្តិ​របស់​លោកស្រី។

ក្រោម​កិច្ចព្រមព្រៀង​សន្តិសុខ​ព័ត៌មាន​យោ​ធា​ទូទៅ​ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​តូក្យូ អាច​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​របស់​យោធា​ទាក់​ទិន​នឹង​កូរ៉េ​ខាង​ជើង​ដោយ​ផ្ទាល់​ជាមួយ​នឹង​គ្នា៕

XS
SM
MD
LG