ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង Ankara ដើម្បី​បន្ត​រឹតបន្តឹង​ទំនាក់ទំនង​ទ្វេ​ភាគី


លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បន្ទាប់​ពី​សេចក្តី​ថ្លែងការណ៍​កាសែទ​រួម​គ្នា​មួយ​ នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង Ankara កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បន្ទាប់​ពី​សេចក្តី​ថ្លែងការណ៍​កាសែទ​រួម​គ្នា​មួយ​ នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង Ankara កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

នៅ​ក្នុង​ជំនួប​លើកទីបីរបស់​អស់​លោក​ក្នុង​រយៈពេល​មួយ​ខែ​ ប្រធានាធិបតី​តួកគី Recep Tayyip Erdogan បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​លោក Vladimir Putin សមភាគី​រុស្ស៊ី​របស់​លោក​នៅ​ក្នុង​ក្រុង​ Ankara។​ កិច្ច​ចរចា​គ្នា​នេះ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​លើ​បញ្ហា​ប្រទេស​ស៊ីរី​ ក៏ប៉ុន្តែ​ទស្សនកិច្ច​របស់​លោក Putin ត្រូវ​ចំ​ពេល​គ្នា​ជា​មួយ​ទំនាក់ទំនង​គ្នា​រវាង​ស.រ.អា. និង​ប្រទេស​តួកគី​ដែល​មាន​ការ​រអាក់រអួល​ដោយសារ​វិបត្តិ​មួយ​បណ្តាល​មក​ពី​ប្រធានាធិបតី​ស.រ.អា. Donald Trump ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ថា​ជា​រដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអែល។​

លោក Erdogan បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាសែត​រួម​គ្នា​មួយ​ជា​មួយ​លោក Putin ថា «ស្តី​ពី​បញ្ហា​ក្រុង​ហ្ស៊េរុយសាឡិម​ ខ្ញុំ​បាន​សង្កេត​ថា​យើង​មាន​មតិ​ដូចគ្នា​ជាមួយ​លោក Putin ហើយ​យើង​បាន​សម្រេច​កិច្ចព្រមព្រៀង​មួយ​ថា​យើង​នឹង​រក្សា​ទុក​ដដែល​នូវ​សេចក្តីសម្រេច​ដាច់ណាត់​របស់​យើង​អំពី​បញ្ហា​នេះ»។ នៅ​ក្នុង​សេចក្តី​ថ្លែង​នេះ​លោក Erdogan បាន​ហៅ​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​ថា ជា «ប្រិយមិត្ត» របស់ខ្ញុំ។

លោក Putin បាន​និយាយ​ថា «ដំណោះស្រាយ​ដោយ​ស.រ.អា.​ក្នុង​ការប្តូរ​ទីតាំង​ស្ថាន​ទូតអាមេរិកាំង​ទៅ​កាន់​ក្រុង​ហ្ស៊េរុយសាឡិម​មិន​បាន​ជួយ​ដល់​ការ​ដោះស្រាយ​ស្ថានការណ៍​ក្នុង​ភូមិ​ភាគ​មជ្ឈឹមបូព៌ា​ទេ។​ ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដល់​ស្ថានភាព​ដែល​សាំញ៉ាំ​រួចស្រេច​ហើយ​នៅ​ក្នុង​ភូមិភាគ​នោះ ដែល​មាន​ការ​ពិបាក​ដូច​នៅ​ពេល​សព្វថ្ងៃ​នេះ»។

នៅ​ក្នុង​ចំណាត់ការ​មួយ​ដែលនឹង​មាន​បន្ថែម​លើ​ភាព​រកាំរកូស​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​ប្រទេស​តួកគី​អំពី​ទំនាក់ទំនង​កក់​ក្តៅ​ជាង​មុន​របស់​រដ្ឋាភិបាល​ក្រុង Ankara ជាមួយរដ្ឋាភិបាល​ក្រុង​ Moscou ប្រធានាធិបតី​នៃ​ប្រទេស​តួកគី​បាន​ប្រកាស​អំពី​ការ​ទិញ​មាន​ភាពចម្រូង​ចម្រាស​មួយ​នៃ​ប្រព័ន្ធកាំជ្រួច​មីស៊ីល​រុស្ស៊ីដែល​នឹង​មាន​ការ​សម្រេច​ចុង​ក្រោយ​បង្អស់​នៅក្នុង​សប្តាហ៍​នេះ។ អង្គការអូតង់​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​ការ​លក់​អាវុធ​នេះ ដោយ​អះអាង​ថា​វា​មិនត្រូ​វ​គ្នា​នឹងប្រព័ន្ធ​របស់​ផង​ខ្លួន៕

XS
SM
MD
LG