ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតីរុស្ស៊ី​អំពាវនាវ​ឲ្យ​មាន​ប្រព័ន្ធ​សន្តិសុខ​អឺរ៉ុប​ថ្មី​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​សកម្ម​ភាព​របស់​សហរដ្ឋ​អាមេរិក​


ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប្រជុំ​នៅ​ក្នុង​ទីក្រុង​ Moscow ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០៧ មិថុនា ឆ្នាំ២០១៨។

ប្រធានា​ធិបតី​ Vladimir Putin ​នៃ​ប្រទេស​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យមានការ​អភិវឌ្ឍន៍​ប្រព័ន្ធ​សន្តិសុខ​អឺរ៉ុប​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​លោក​និយាយថា​ជាការ​ខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​អន្តរាយ​ភាពស្មើគ្នា​ហើយ​បាន​ព្រមាន​ទៀត​ថា សង្គ្រាមលោក​លើក​ទី៣ ​អាច​បញ្ចប់​សម័យ​ស៊ីវិល័យ​នេះ។

ប្រធានាធិបតី​បាន​និយាយ​ក្នុងពិធី​ហៅ​ទូរសព្ទ​ប្រចាំ​ឆ្នាំ​តាម​ទូរទស្សន៍​ថា «ការ​យល់ថា សង្គ្រាម​លោក​លើកទី៣​អាចជា​ការ​បញ្ចប់សម័យ​ស៊ីវីល័យ​ដែល​អាច​ទប់​យើង​មិនឲ្យ​ចាត់​វិធានការ​ខ្លាំងក្លា​នៅ​លើ​ឆាក​អន្តរជាតិ​ដែល​មាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​ដល់ស៊ីវី​ល័យ​សម័យ​ទំនើប​នេះ»។

​ប្រធានាធិបតី​ Putin បាន​ជំទាស់​ប្រឆាំង​ការដក​សហរដ្ឋ​អាមេរិក​ចេញពី​សន្ធិ​សញ្ញា​កាំជ្រួច​បាលលីស្ទិក​ឆ្នាំ២០០១ជាមួយកាល​ពីពេល​នោះ​គឺសហភាព​សូវៀត​ថាជា​ការ​ប៉ុនប៉ងមួយ​ដើម្បី​បញ្ចប់ភាព​ស្មើ​គ្នា​ខាង​យុទ្ធសាស្រ្ត ក៏ប៉ុន្តែ យើងយើង​នឹង​ឆ្លើយ​តប​ដល់​បញ្ហា​នេះ។

ប្រធាននា​ធិបតី​ Putin ​ក៏បាន​និយាយ​ដែរ​ថា កាំ​ជ្រួចមីស៊ីលអន្តរទ្វីប​ថ្មី​របស់​រុស្ស៊ីនឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​នៅពេល​ឆាប់​ៗ​នេះ។​ ប្រធានា​ធិបតី​ Putin ​បានប្រាប់​ពួក​អ្នក​ទស្សនា​ទូរទស្សន៍ថា «យើង​មាន​ផែនការ​ប្រគល់ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​បាល់​លី​ស្ទិក​នេះ​ទៅ​ឲ្យ​កងទ័ព​របស់​យើង​នៅ​ឆ្នាំ​២០២០។​ នេះ​ជាកាំជ្រួច​បាល់​លីស្ទិក​ដ៏​ខ្លាំង​បំផុត។

​លោក Putin ​បាន​សរសើរកងកម្លាំង​យោធា​របស់​លោក ដោយ​បាន​អះអាងថា​ពួកគេ​បាន​ជួយ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ស៊ីរីហើយ​បាន​និយាយ​ទៀត​ថា ​សកម្មភាព​របស់​ពួកគេ​បាន​ធ្វើ​ឲ្យមាន​ស្ថិរភាពនៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ៕

XS
SM
MD
LG