ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​ក្នុង​ប្រទេស​បង់ក្លាដែស​បន្ត​ដល់​ថ្ងៃ​ទី​៩


និស្សិត​បង់ក្លាដែស​ស្រែក​ពាក្យ​ស្លោក​ នៅ​ពេល​ពួកគេ​បិទ​ផ្លូវ​ដើម្បី​ធ្វើ​ការ​តវ៉ា​មួយ​នៅ​ក្នុង​ក្រុង​ដាកា ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។
និស្សិត​បង់ក្លាដែស​ស្រែក​ពាក្យ​ស្លោក​ នៅ​ពេល​ពួកគេ​បិទ​ផ្លូវ​ដើម្បី​ធ្វើ​ការ​តវ៉ា​មួយ​នៅ​ក្នុង​ក្រុង​ដាកា ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

ប៉ូលិស​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​គ្រាប់​កាំភ្លើង​ជ័រ​ទៅ​លើ​ហ្វូង​និស្សិត​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​ក្នុង​ថ្ងៃ​ទី​៩ ដើម្បី​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​សុវត្ថិភាព​ចរាចរណ៍​ប្រសើរ​ជាង​មុន។

ការ​ប៉ះទង្គិច​គ្នា​ចុង​ក្រោយ​បង្អស់​ពាក់ព័ន្ធ​នឹង​សិស្ស​និស្សិត​រាប់​រយ​នាក់​នៅ​ក្នុង​តំបន់ Bashundhara នៃ​រដ្ឋធានី ដាកា ដែល​មាន​សាកលវិទ្យាល័យ​ឯកជន​មួយ​ចំនួន​តាំង​នៅ​ទីនោះ។ អ្នក​តវ៉ា​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​៤០​នាក់​ដែល​ភាគច្រើន​ជា​និស្សិត​បាន​រងរបួស។

កាល​ពី​ថ្ងៃ​ចន្ទ អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក Shahidul Alam ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។ លោក Alam គឺ​ជា​អ្នក​ថតរូប​ដែល​និយាយ​អំពី​ការ​តវ៉ា​របស់​និស្សិត​ទាំង​នេះ​លើ​បណ្តាញ​សង្គម។

អង្គការ Amnesty International បាន​ឲ្យ​ដឹង​ថា លោក Alam ត្រូវ​បាន​ឃុំ​ខ្លួន បន្ទាប់​ពី​ផ្តល់​បទសម្ភាសន៍​ដល់​បណ្តាញ​សារព័ត៌មាន Al-Jazeera ភាសា​អង់គ្លេស អំពី​ការ​តវ៉ា​នៅ​រដ្ឋធានី ដាកា។
លោក Omar Waraich អនុប្រធាន​អង្គការ Amnesty International ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «មិនមាន​ការ​បកស្រាយ​ណា​មួយ​ចំពោះ​ការ​ឃុំខ្លួន​នរណា​ម្នាក់​ដែល​បញ្ចេញ​ទស្សនៈ​ដោយ​សន្តិវិធី​និង​បើក​ចំហ​នោះ​ទេ»។

ប៉ូលិស​និយាយ​ថា លោក Alam ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ផ្សព្វផ្សាយ​រឿង​ចចាមអារ៉ាម​លើ​បណ្តាញ​សង្គម ក្នុង​គោលបំណង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា៕

XS
SM
MD
LG