ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​បាតុករ​សម្រុក​ចូល​ក្នុង​តំបន់​បៃតង​នៃ​សភា​អ៊ីរ៉ាក់


ក្រុម​អ្នក​គាំទ្រ​បព្វជិត​ Moqtada al-Sadr បាន​សម្រុក​ចូល​ក្នុង​សភា​អ៊ីរ៉ាក់​ ​ពេល​ដែល​ក្រុម​អ្នក​តំណាង​រាស្ត្រ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ធ្វើ​កំណែ​ទម្រង់​រដ្ឋា​ភិបាល កាល​ពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ២០១៦។

ពួក​អ្នកគាំទ្រ​បព្វជិត​ Muqtada al-Sadr ​រាប់​រយ​នាក់ កាល​ពី​ថ្ងៃ​សៅរ៍​ ​បាន​ចូល​ទៅ​ក្នុង​សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​ នៅ​ក្រោយ​ពួក​គេ​បាន​ជម្រុល​ចូល​ទៅ​ក្នុង​តំបន់​បៃ​តង​ដែល​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ក្រុង​បាកដាដ។

ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សភានៃ​ប្រទេស​អ៊ីរ៉ាក់​ នៅ​ក្រោយ​ពេល​បព្វជិត​អ៊ីស្លាម​ Sadr ​បាន​បរិហារ​រិះគន់​លើ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​កូតា​ខាង​នយោបាយ​មួយ​ដែល​បាន​ត្រូវ​បន្ទោស​ថា​ បាន​នាំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​រាលដាល។ នៅ​ខាង​ក្នុង​សាលសភា​នោះ​ ពួក​បាតុករ​បាន​រាំ​និង​គ្រវី​ទង់ជាតិ​អ៊ីរ៉ាក់​ និង​បាន​ស្រែក​បន្ទរ​ពាក្យ​ស្លោក​លម្អៀង​ទៅ​ខាង​បព្វជិត​ Sadr។

ពួក​អ្នក​គាំទ្រ​បាន​ធ្វើ​បាតុកម្ម​ច្រើន​សប្តាហ៍​មក​ហើយ​នៅ​ក្នុង​ក្រុង​បាកដាដ​ ​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​មេដឹក​នាំ​ពួក​គេ​ឱ្យ​ដាក់​ឱ្យ​មាន​គំនាប​សង្កត់​លើ​លោក​នាយករដ្ឋមន្ត្រី​ Haider al-Abadi ​ឱ្យ​លោក​ធ្វើ​តាម​ការ​សន្យា​របស់​លោក​ថា​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​ខែ​មក​ហើយ​នោះ។​

សម័យ​ប្រជុំសភា​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ មិន​មាន​សមាជកិក​គ្រប់​ចំនួន​កំណត់​ ដើម្បី​បោះ​ឆ្នោត​អំពី​ការ​រុះ​រើ​គណៈរដ្ឋ​មន្ត្រី​ដែល​បាន​ត្រូវ​ស្នើ​ដោយ​លោក​ Abadi​ ទេ។ ​រដ្ឋមន្ត្រី​ខ្លះ​បាន​ទទួល​ការ​យល់​ព្រម​ក្នុង​សប្តាហ៍​នេះ​ ទោះ​ណា​ជា​មាន​ការបង្អាក់​ការ​ប្រជុំ​ដោយ​ពួក​សមាជិក​សភា​ដែល​មាន​ការ​ខ្វែង​គំនិត​ក៏​ដោយ។​

គណបក្ស​នយោបាយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ បាន​ទប់ទល់​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ Abadi ​ក្នុង​ការ​ដាក់​ពួក​បច្ចេកាធិបតេយ្យ​ឱ្យ​កាន់​តំណែង​ជំនួស​រដ្ឋមន្ត្រី​ខ្លះ​ដែលត្រូវ​បាន​តែង​តាំង​តាម​ខ្សែ​បន្ទាត់​គណបក្ស​ ពូជសាសន៍​និង​និកាយ​សាសនា។ បញ្ជាការដ្ឋាន​កិច្ច​ប្រតិបត្តិការ​ក្នុង​ក្រុង​បាកដាដ​ របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ បានប្រកាស​«ភាព​មាន​អាសន្ន»​មួយ​នៅ​ខាង​ក្នុង​រដ្ឋធានី​ក្នុង​រយៈ​ពេល​ខ្លី​ក្រោយ​ពី​ពួក​បាតុករ​បាន​ចូល​ទៅ​ក្នុង​តំបន់​បៃតង។

ពួក​ប៉ូលិស​និង​ពួក​ទាហាន​នៅ​ក្នុង​តំបន់​បៃ​តង​ដែល​មាន​ការ​យាម​ល្បាត​មាំទាំ​មិន​បាន​ចាត់​វិធានការ​អ្វី​ទេ​នៅ​ពេល​ពួក​បាតុការ​បានទៅ​ដល់​កំផែង​ហើយ​បាន​ឆ្មក់ចូល​លុក​ក្នុង​សភា​នោះ។​ ទី​ស្តី​ការ​រដ្ឋមន្ត្រី​ភាគ​ច្រើន​នៃ​ប្រទេស​អ៊ីរ៉ាក់​ ក៏​ដូច​ជា​ស្ថានទូត​បរទេស​មាន​មូលដ្ឋាននៅ​ក្នុង​តំបន់​បៃតង​នោះ៕

XS
SM
MD
LG