ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រថយន្ត​យោធា​ដឹក​គ្រាប់​មីស៊ីល​​ឆ្លង​ទ្វីប​​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ទី​តាំង​ហាត់​​ព្យុហយាត្រា​កូរ៉េ​ខាង​ជើង


រូបឯកសារ៖ បុរស​ម្នាក់​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ការ​បាញ់​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ក្នុង​កម្មវិធី​ថ្មី​មួយ​នៅ​ស្ថានីយ៍​រថភ្លើង​សេអ៊ូល ក្នុង​ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរស​ម្នាក់​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ការ​បាញ់​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ក្នុង​កម្មវិធី​ថ្មី​មួយ​នៅ​ស្ថានីយ៍​រថភ្លើង​សេអ៊ូល ក្នុង​ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

រថយន្ត​យោធា​មួយ​គ្រឿង​ ដែល​មាន​ទំហំ​ធំ​អាច​ដឹកគ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ (ballistic) ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅក្នុងទី​តាំង​នៃ​ការ​ហ្វឹកហាត់​ដើរ​ក្បួនក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អង្គការ​ស្រាវ​ជ្រាវ​របស់​អាមេរិក​មួយ​ ដែល​នេះ​ជា​ភស្តុតាង​ថ្មី​ចុង​ក្រោយ​ ដែល​បញ្ជាក់​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ អាច​ប្រើប្រាស់​វាសម្រាប់​ដាក់​បង្ហាញ​ពី​បច្ចេកវិទ្យាគ្រាប់​មីស៊ីល​របស់​ខ្លួន​ ​នៅ​ក្នុង​ពិធី​បុណ្យ​ខួប​អនុស្សាវរីយ៍​នយោបាយ​ខាង​មុខ។​

គេហទំព័រ​ព័ត៌មាន​ដែល​ផ្តោត​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​មួយ ដែល​មាន​ឈ្មោះ​ថា 38 North បាន​ឲ្យ​ដឹង​ថា ​រូបភាព​ពី​ផ្កាយ​រណប​ ដែល​ថត​បាន​កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា រថយន្ត​យោធា​ដែលដឹក​គ្រាប់​មីស៊ីល​នោះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ទី​តាំង​ហ្វឹក​ហាត់ក្បួន​ព្យុហយាត្រា Mirim នៅ​ជាយ​ក្រុង​ព្យុងយ៉ាង​ ដែល​នៅ​ទីនោះ​ប្រទេស​កូរ៉េ​ខាង​ជើងកំពុង​ហាត់​សមព្យុហយាត្រា​យោធា​ដ៏ធំ​របស់​ខ្លួន។

រូបភាព​ពី​ផ្កាយ​រណបនេះ​បង្ហាញ​ថា​ ប្រទេស​កូរ៉េ​ខាងជើង​ កំពុង​ត្រៀម​រៀប​ចំ​កម្មវិធី​ព្យុហយាត្រាដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា​ ខាង​មុខ​នេះ​ ដើម្បី​រំឭកខួប​អនុស្សាវរីយ៍​លើក​ទី​៧៥​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​ពលករ​កូរ៉េ​ ដែល​កំពុង​គ្រប់​គ្រង​អំណាច​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​នា​ពេល​បច្ចុប្បន្ន នេះ។​

ការ​បង្ហាញ​ពី​សាច់ដុំ​ខាង​យោធារបស់​កូរ៉េខាងជើង​នៅ​តែ​ប៉ុន្មាន​សប្តាហ៍​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមរិក ​អាច​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​សកម្មភាព​បង្ក​រឿង។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កន្លង​មក​ថា​លោក​មិន​ជំទាស់​នឹង​មីស៊ីល​ចម្ងាយ​ជិត​របស់​កូរ៉េ​ខាង​ជើង​ទេ ប៉ុន្តែ​នឹង​ប្រឆាំង​នឹង​មីស៊ីល​ចម្ងាយ​ឆ្ងាយ៕

XS
SM
MD
LG