ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីត្រាំស្ម័គ្រចិត្ត​ជួប​ជាមួយនឹង​សមភាគី​ចិន​​លក្ខណៈ​បុគ្គល​ចំពោះ​វិបត្តិ​នៅ​ហុងកុង


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលជំនួបជាមួយជនរងគ្រោះពីការធ្វើទុក្ខបុកម្នេញដោយសារសាសនា នៅសេតវិមាន កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។

បន្ទាប់​ពី​សរសេរ​ថា ក្រុមហ៊ុន​រាប់​ពាន់​កំពុង​តែ​ចាកចេញ​ពី​ប្រទេស​ចិន លោកប្រធានាធិបតី​ក៏​បាន​និយាយ​ថា «ពិតណាស់​ចិន​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ។ ប៉ុន្តែ​ឲ្យ​ចិន​ដោះស្រាយ​ដោយ​មនុស្សធម៌​ជាមួយ​នឹងហុងកុងសិន​ទៅ‍‍!‍»។

ដោយ​ឃើញ​មាន​កងកម្លាំង​សន្ដិសុខ​ចិន​ធ្វើ​សមយុទ្ធយោធា​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​នឹង​ក្រុងហុងកុង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​នឹង​ចិន​អាច​នឹង​ត្រូវ​បាន​ពន្យាពេល រហូត​ដល់​ប្រទេស​ចិន​ឈាន​ដល់​ការ​ព្រមព្រៀង​លើ​ដំណោះស្រាយ​លក្ខណៈ​មនុស្សធម៌​មួយ​ជាមួយ​នឹង​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុងហុងកុង។

លោក​ត្រាំក៏​បាន​លើកឡើង​ថា លោក​អាច​នឹង​ក្លាយ​ជា​អ្នក​សម្របសម្រួល​ដោយ​ផ្ទាល់​ដើម្បី​ឲ្យ​មានកិច្ចព្រមព្រៀង​មួយ​រវាង​រដ្ឋាភិបាល​ក្រុងប៉េកាំង និង​អ្នក​ប្រឆាំង​ទាំង​នោះ។ លោកត្រាំបាន​បង្ហោះសារ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​យប់​ថ្ងៃពុធ ដោយ​និយាយ​អួត​អំពី​រដ្ឋបាល​របស់​លោក​ក្នុង​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុងប៉េកាំងនៅ​ក្នុង​ការ​ចរចា ​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

បន្ទាប់​ពី​សរសេរ​ថា ក្រុមហ៊ុន​រាប់​ពាន់​កំពុង​តែ​ចាកចេញ​ពី​ប្រទេស​ចិន លោកប្រធានាធិបតី​ក៏​បាន​និយាយ​ថា «ពិតណាស់​ចិន​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ។ ប៉ុន្តែ​ឲ្យ​ចិន​ដោះស្រាយ​ដោយ​មនុស្សធម៌​ជាមួយ​នឹងហុងកុងសិន​ទៅ‍‍!‍»។

ក្រោយមក​លោកត្រាំបាន​និយាយ​ថា លោក ស៊ី ជីនពីង ដែល​ជា​សមភាគី​ចិន​របស់​លោក «ពិត​ជា​គោរព​ប្រជាជន​របស់​ខ្លួន​ណាស់‍» ហើយ​ថា លោក​«គ្មាន​មន្ទិល​សង្ស័យ​ទេ​ថា ប្រសិន​បើ​លោក​ប្រធានាធិបតី ស៊ីចង់​ដោះស្រាយ​បញ្ហា​នៅ​ទីក្រុងហុងកុងឲ្យ​បាន​លឿន​និង​ប្រកប​ដោយ​មនុស្សធម៌​នោះ លោក​អាច​ធ្វើ​បាន។ តើ​ចង់​ឲ្យ​មាន​ជំនួប​ដោយ​ផ្ទាល់​មួយ​ទេ?‍»៕

XS
SM
MD
LG