វ៉ាស៊ីនតោន —
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានធានាថា នឹងមិនមានការលប ស្តាប់ទូរស័ព្ទរបស់លោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ទៀតទេ។ នេះគឺជាការធានាមួយដែលធ្វើឡើងដើម្បី ស្តារទំនុកចិត្តជាមួយនឹងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបន្ទាប់ពីបែកធ្លាយព័ត៌មានថាទីភ្នាក់ងារស៊ីបការណ៍ NSA របស់សហរដ្ឋអាមេរិកបានលួចស្តាប់ទូរស័ព្ទរបស់លោកស្រី Merkel។
នៅក្នុងបទសម្ភានសន៍ជាមួយនឹងបណ្តាញទូរទស្សន៍ ZDF របស់អាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីបានបញ្ជាក់ថា៖ «ខ្ញុំមិនត្រូវការនិងមិនចង់ធ្វើឱ្យខូចដល់ទំនាក់ទំនងដោយសារតែយន្តការនៃការស៊ើបការណ៍ដែលអាចនឹងរាំងស្ទះដល់ការទំនាក់ទំនងនិងការជឿជាក់ដែលយើងមានទេ»។
លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា ដរាបណាលោកនៅកាន់តំណែងគឺលោកស្រីអធិការបតីមិនត្រូវព្រួយបារម្ភឡើយ។
ព័ត៌មាននៃការលួចស្តាប់ទូរស័ព្ទរបស់លោកស្រី Merkel ត្រូវបានទម្លាយឱ្យដឹងតាមរយៈអតីតបុគ្គលិកជាប់កិច្ចសន្យា Edward Snowden ហើយបានធ្វើឱ្យប្រទេសអាល្លឺម៉ង់មានការខឹងសម្បារថានេះជាការរំលោភលើសេចក្តីទុកចិត្តគ្នារវាងប្រទេសសម្ព័ន្ធមិត្ត។ ចាប់តាំងពីពេលនោះមកប្រទេសអាល្លឺម៉ង់បានខិតខំបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យយល់ព្រមលើកិច្ចព្រមព្រៀងមិនស៊ើបការណ៍លើគ្នាឯង។
លោកប្រធានាធិបតីអូបាម៉ាក៏បានចេញនូវសារាចរណែនាំមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនទាក់ទងនឹងវិធីនៃការប្រមូលទិន្នន័យស៊ើបការណ៍របស់សហរដ្ឋអាមេរិក។ ផែនការរបស់លោកអូបាម៉ាក៏រួមមានការបញ្ឈប់ការប្រមូលទិន្នន័យយ៉ាងសន្ធឹកសន្ធាប់ពីទូរស័ព្ទរបស់អាមេរិកាំងនិងផ្តល់ការការពារដល់អ្នកដែលមិនមែនជាជនជាតិអាមេរិកាំង។ សារាចរនោះក៏រួមមានការហាមឃាត់ការស៊ើបការណ៍ពីមេដឹកនាំពិភពលោកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងសហរដ្ឋអាមេរិកដែរ។
យ៉ាងណាក៏ដោយ ក៏នៅមិនទាន់ស្តារទំនុកចិត្តជាមួយនឹងប្រទេសអាល្លឺម៉ង់នៅឡើយទេ។
រដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់ Heiko Maas បាននិយាយថា៖ «រហូតទាល់តែយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលតម្រូវឱ្យអនុវត្តតាមបានដែលការពារពលរដ្ឋទាំងអស់ទើបយើងអាចស្តារទំនុកចិត្តដែលបាត់បង់មកវិញ»។