ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​បោះឆ្នោត​បឋម​បង្ហាញ​ថា អ្នកស្រី Sheinbaum ឈ្នះ​ការ​បោះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ជា​លើក​ដំបូង​របស់​ប្រទេស​ម៉ិកស៊ិក


បេក្ខជនប្រធានាធិបតី​របស់គណបក្ស Morena អ្នកស្រី Claudia Sheinbaun ថ្លែង​ក្នុង​សុន្ទរកថា​ក្រោយ​ការ​រាប់​សន្លឹកឆ្នោត​ នៅទីលាន Zacalo ទីក្រុងម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
បេក្ខជនប្រធានាធិបតី​របស់គណបក្ស Morena អ្នកស្រី Claudia Sheinbaun ថ្លែង​ក្នុង​សុន្ទរកថា​ក្រោយ​ការ​រាប់​សន្លឹកឆ្នោត​ នៅទីលាន Zacalo ទីក្រុងម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

ការ​រាប់សន្លឹកផ្លូវការ​ដ៏​រហ័ស​មួយ ដែល​ត្រូវបាន​ចេញ​ផ្សាយកាល​ពី​ព្រឹកថ្ងៃ​ចន្ទ​បង្ហាញ​ថា​ បេក្ខជន​គណបក្ស​កាន់អំណាចអ្នក​ស្រី​ Claudia Sheinbaum ​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ម៉ិកស៊ិក​ និង​ក្លាយ​ជា​ប្រធានាធិបតីស្ត្រី​លើក​ដំបូង​របស់​ប្រទេស​នេះ។

ប្រធាន​វិទ្យាស្ថាន​ជាតិ​រៀបចំ​ការបោះឆ្នោតម៉ិកស៊ិក​និយាយ​ថា​ ​គំរូ​ស្ថិតិ​ដែលតំណាង​ឱ្យ​លទ្ធផល​មក​ពីទូទាំង​ប្រទេសបង្ហាញ​ថា​ អ្នក​ស្រី Sheinbaum​ ដែល​ជា​អតីត​អភិបាល​ក្រុង​ម៉ិកស៊ីកូ​ ឈ្នះ​ឆ្នោត​ដោយទទួល​បាន​សំឡេងគាំទ្រ​រវាង​ពី​ ៥៨.៣ភាគរយ​ ដល់ ​៦០.៧​ភាគរយ​នៃ​ចំនួន​សន្លឹក​ឆ្នោត​សរុប​ទាំង​អស់។

គូប្រជែង​កំពូល​របស់​អ្នក​ស្រី​ គឺសមាជិកព្រឹទ្ធសភា​នៃ​គណបក្ស​ប្រឆាំងនិង​ជា​ស្ត្រីអ្នក​ជំនួញ​មួយ​រូប​ គឺ​អ្នក​ស្រី​ Xóchitl Gálvez បានទទួល​សំឡេង​ឆ្នោត​គាំទ្រ​រវាង​ ២៦,៦ ​ភាគរយដល់​ ២៨,៦ ភាគរយ។​ ចំណែក​បេក្ខជន​និយម​កណ្តាល​ លោក​ Jorge Álvarez Máynez បាន​ទទួល​សំឡេង​គាំទ្រ​រវាង​ពី​ ៩,៩​ ភាគរយដល់ ​១០,៨ ភាគរយ។ ​

ការ​រាប់សន្លឹក​ឆ្នោត​ដ៏​រហ័សមួយក៏​បង្ហាញផង​ដែរ​ថា​ ​គណបក្ស​ Morena​ របស់​អ្នក​ស្រី​ Sheinbaum ឈ្នះសំឡេងភាគច្រើន​ដាច់​ក្នុងសភា​ទាំង​ពីរ​ថ្នាក់របស់ប្រទេស​ម៉ិកស៊ិក​។

ថ្លែង​ទៅ​កាន់អ្នក​គាំទ្របន្ទាប់​ពី​ការ​រាប់សន្លឹក​ឆ្នោត​ដ៏​រហ័ស​ត្រូវ​បាន​ប្រកាសមក អ្នក​ស្រី Sheinbaum និយាយ​ថា​ ​អ្នក​ស្រី​មានមាន​ការ​ដឹង​គុណ​ជា​ខ្លាំង​ ដែល​នេះ​ជា​លើក​ទី​ ១ ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ ២០០ ​ឆ្នាំ​នៃ​ប្រទេស​ម៉ិកស៊ិក ដែល​មាន​ប្រធានាធិបតី​ជា​ស្ត្រី​មួយ​រូប។ ​

អ្នក​ស្រី​បាន​សន្យាថា​ នឹងស្ថាបនា​ប្រទេស​ម៉ិកស៊ិក​មួយ​ដែល​មានភាព​សម្បូរុងរឿងនិង​យុត្តិធម៌​ ​ដែល​ទទួល​ខុសត្រូវលើ​ឆ្នាំ​សារពើពន្ធ​ គ្មាន​អំពើ​ពុករលួយ​និង​គ្មាន​និទណ្ឌ​ភាព។ ​អ្នក​វិទ្យាសាស្ត្រ​បរិយាកាស​រូប​នេះ​និយាយ​ថា​ រដ្ឋាភិបាល​នឹង​ធ្វើ​ការ​លើ​អធិបតេយ្យភាព​ថាមពល​ ​និងថាមពល​ដែល​អាច​ផលិត​បានដោយ​ខ្លួន។ ​

អ្នក​ស្រី Sheinbaum ក៏​បាន​និយាយ​ផង​ដែរ​ថា​ ប្រទេស​ម៉ិកស៊ិក​នឹងមាន​ទំនាក់ទំនង​ជាមិត្តភាពជា​មួយ​សហរដ្ឋ​អាមេរិក៕​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​Associated Press, Agence France-Presse និង​Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG